CamNews

ព័ត៌មានបច្ចេកវិទ្យា 

អាចម៍ផ្កាយឆេះ ហោះសំដៅអេស្ប៉ាញ ប្រជាជនភ័យ បះសក់

អាចម៍ផ្កាយធំមួយ បានផ្ទុះឆេះ នៅពេលវាធ្លាក់ចុះមកផែនដី ធ្វើឱ្យប្រជាជន អេស្ប៉ាញ មានការ
ភ័យខ្លាចជាខ្លាំង ដោយសារមានអ្នកខ្លះ យល់ថា នេះគឺជាយានអវកាសមិនស្គាល់អត្តសញ្ញាណ
(UFO) ឬយន្ដហោះមួយគ្រឿង ជួបគ្រោះថ្នាក់។

បណ្ដាញតាមដានអាចម៍ផ្កាយ របស់ អេស្ប៉ាញ បានទទួលស្គាល់ថា អាចម៍ផ្កាយនេះ បានហោះ
កាត់ពីលើតំបន់ចំនួន ៨ នៅវេលាទាបភ្លឺ ថ្ងៃទី ៧កញ្ញា (នៅអេស្ប៉ាញ) នេះបើតាមសេចក្ដីរាយ
ការណ៍ពី Daily Mail ។ អាចម៍ផ្កាយដែលបានផ្ទុះឆេះនេះ បង្កើតបានជាដុំភ្លើងភ្លឺដ៏ធំមួយ នៅលើ
អាកាស និងបន្សល់ទុកស្នាមផ្សែងយ៉ាងវែង តាមពីក្រោយ។

អ្នកតារាសាស្ដ្រ Jose Maria Trigo ថ្លែងថា ៖ “យើងខ្ញុំយល់ថា អាចម៍ផ្កាយនេះ អាចនឹងហោះហើរ
កាត់ទូទាំងប្រទេស ប៉ុន្ដែដោយសារតែតំបន់ជាច្រើន មានមានពពកក្រាស់ ដូច្នេះ ប្រជាជន មិន
អាចមើលឃើញ លើកលែងតែតំបន់ Barcelona” ។

ទីភ្នាក់ងារអាកាសធាតុ អេស្ប៉ាញ កំពុងតែពិនិត្យទៅលើវីដេអូដែលប្រជាជនថតបាន រួមនឹងទិន្ន
ន័យវិទ្យាសាស្ដ្រ ដើម្បីកំណត់ឱ្យដឹងថា អាចម៍ផ្កាយនេះ មានប្រភពមកពីណា និងធ្លាក់នៅក្នុង
តំបន់ណា។

ទិដ្ឋ​ភាព​អាចម៍​ផ្កាយ​ធ្លាក់ នៅ​ អេស្ប៉ាញ


តារាវិទូ Jose Maria Trigo សន្និដ្ឋានថា អាចម៍ផ្កាយនេះ អាចនឹងធ្លាក់នៅក្នុងតំបន់ដាច់ស្រយាល
ហើយវាមិនឆេះទាំងស្រុងនោះ ព្រោះថា វាមានទំហំធំគួរសម។ បណ្ដាអាចម៍ផ្កាយ នៅពេលធ្លាក់
ចូលមកបរិយាកាសផែនដី វានឹងមានល្បឿនដល់ទៅ ៧៣គីឡូម៉ែត្រ/វិនាទី ដូច្នេះ វានឹងឆេះជា
អណ្ដាតភ្លើង ដោយសារតែការកកឹតជាមួយនឹងខ្យល់។

ទន្ទឹមនឹងនេះ អង្គភាពប្រតិកម្មរហ័សនៅតាមតំបន់ ក្នុងប្រទេស អេស្ប៉ាញ ទទួលបានការហៅ
ទូរស័ព្ទជាច្រើន ពីប្រជាជន ក្នុងនោះ មានអ្នកខ្លះយល់ថា វាអាចជា UFO ឬក៏ជាយន្ដហោះដែល
ជួបគ្រោះថ្នាក់។

ចុង​សប្ដាហ៍​កន្លង អាចម៍​ផ្កាយ​មួយ ក៏​បាន​ធ្លាក់​ទៅ​ធ្លាក់​​ប្រទេស Nicaragua

 

គួរ​រំលឹក​ថា មក​ដល់​ពេល​នេះ មានករណី​ចំនួន​ពីរ​មក​ហើយ ទាក់​ទិន​នឹង​អាចម៍​ផ្កាយ ក្រោយ​ពី
អង្គ​ការ​ NASA ប្រកាស​ថា មាន​អាចម៍​ផ្កាយ​មួយ​ធំ កំពុង​ហោះ​ឆ្ពោះ​មក​កាន់​ផែន​ដី ហើយ​វា​នឹង
មក​កៀក​នឹង​ផែន​ដី​បំផុត ពោល​គឺ​វា​ហោះ​ជិត​ផែន​ដី ជាង​ផ្កាយ​រណប​ទៅ​ទៀត​។ ករណិ​ធ្លាក់​អាចម៍​
ផ្កាយមួយ​ផ្សេង​ទៀត ​ថ្មី​ៗ​នេះ ក៏​បាន​ធ្លាក់​ទៅ​លើ​ប្រទេស Nicaragua កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ
បណ្ដាល​ឱ្យ​មាន​រណ្ដៅ​មួយ​មាន​ទំហំ ១២​ម៉ែត្រ​៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail/Youtube


Tags: Jose Maria Trigo meteorite Spain