ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១០ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ១៣ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល នៅឯមូលដ្ឋានទ័ពអាកាស ក្នុងប្រទេស អេស្ប៉ាញ ពោល នៅពេលដែលយន្ត ហោះចម្បាំង Greek មួយគ្រឿង បានធ្លាក់ និងផ្ទុះឆេះ ទៅលើចំណតលើដី ក្រោយពីបាត់បង់ថាមពល។
ទំព័រប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថាហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះចម្បាំងលើកនេះបានកើតឡើង អំឡុងពេលនៃការហ្វឹកហ្វើនរបស់អង្គការ ណាតូ ដោយបណ្តាលអោយពីលុត ២ នាក់ស្លាប់បាត់បង់ជីវិត ដូចគ្នាដែរ ក្នុងចំណោមជនរងគ្រោះស្លាប់ទាំង ១០ នាក់ ។ អ្នក ឆ្លើយឆ្លង ព័ត៌មាន អោយ ទំព័រ ប៊ីប៊ីស៊ី Kristina Zarich ធ្វើសេចក្តីរាយការណ៍ ៖
- អាន ៖ អស់ថាមពល ពេលហោះឡើង យន្តហោះមួយគ្រឿងធ្លាក់ ស្លាប់មនុស្ស ១០ នាក់ យន្តហោះ ៥ គ្រឿងទៀត ខូចខាត
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី