ព័ត៌មានអន្តរជាតិ ៖ បេក្ខភាពច្រើនជាង ៥០ នាក់ ត្រូវបានមន្រ្តី មានសមត្ថកិច្ច បានធ្វើការចាប់ឃាត់ខ្លួនរូមមានតួរលេខ នៃអ្នកនយោបាយសំខាន់ៗ មកពីគណបក្សមួយចំនួន របស់ ប្រទេសអេស្ប៉ាញ ដូចគ្នា ដែរ ខណៈចលករមួយនេះ ត្រូវបានគេហៅថា ការបង្រ្កាបពាក់ព័ន្ធ ទៅនឹង សកម្មភាព ប្រព្រឹត្តិអំពើពុក រលួយធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេស នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ អឺរ៉ូ ញូវ។
ក្រុមអ្នកស៊ើបអង្កេត មានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងគម្រោងសាងសង់ របស់រដ្ឋាភិបាលក្នុងស្រុក មួយ មានតម្លៃជាសាច់ប្រាក់ដល់ទៅ ២៥០ លានអឺរ៉ូ ក្នងគ្រាមានពាក្យបណ្តឹងនៃការស៉ូកប៉ាន ដោយមាន ការបង់ជាប្រាក់សំណូក ។ បេក្ខភាពជនជាប់ចោទ ដែលត្រូវបានចាប់ឃាត់ខ្លួន មាន តំណែងខ្ពស់ជាងគេ បំផុតនោះគឺ លោក Francisco Granados អតីតអនុ ប្រធាន នៃតំបន់ Madrid មកពីគណបក្សអភិរក្សនិ យម Popular Party ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះ ក៏រួមមានដូចជា អតីត សមាជិកព្រឹទ្ធសភាមួយរូប ដែលគាត់បាន ធ្លាក់ ចេញ ពី តំណែង កាលពីអំឡុងខែ កុម្ភៈកន្លងទៅនេះ បន្ទាប់កាសែត រាយការណ៍ ដោយមានការអះ អាងអោយដឹងថា គាត់មានប្រាក់តំកល់ ដល់ទៅ ១,៥ លានអឹរ៉ូ នៅក្នុងគណនីធនាគារ ស្វីស ។
ជាមួយនឹងប្រតិកម្ម ឆ្លើយតបទៅនឹងប្រតិបត្តិការ បោស សម្អាត អំពើពុករលួយ ដោយមានការវាយឆ្មក់ ក្នុងលក្ខណៈទ្រង់ទ្រាយធំ នៅតាមបណ្តាទីក្រុងដូចជា Murcia, Leon និង Valencia អ្នកនាំពាក្យអោយ សភាប្រទេស អេស្ប៉ាញ Jesus Posada គូសបញ្ជាក់អោយដឹងថា ៖ ខ្ញុំពិតជាមានភាពសោកស្តាយជា ខ្លាំង រឿងហេតុមួយនេះ វាមិនមែនដំណឹងល្អនោះទេ ក៏ប៉ុន្តែ ខ្ញុំនៅតែ ទទូច បើទោះចំណាត់ការយុត្តិធម៌ មានសភាពយឺតយ៉ាវ ក៏ដោយចុះ ក៏ប៉ុន្តែ វាមិនឈប់ឈរនោះទេ ខ ណៈ អ្វីគ្រប់យ៉ាង នឹងឆ្ពោះទៅកាន់ ពន្លឺភាព ហើយវា នឹងល្អសម្រាប់អ្នករាល់គ្នា ។
គួរបញ្ជាក់ថា អ្នកនយោបាយ ធនាគាររិក ហើយសូម្បី តែ សមាជិកព្រះរាជវង្សានុវង្ស ជាបន្តបន្ទាប់ ត្រូវ បានចាប់ឃាត់ខ្លួន នៅទូទាំងប្រទេស ដើម្បី ធានា អោយបាន នូវកម្រិតជីវភាពសង្គម ខណៈ អត្រាគ្មាន ការងារធ្វើគឺជាចំនុច ដ៏រស៊ើបជាងគេបំផុត នៅ ប្រទេស ខណៈ អំពើពុករលួយ គឺជាការព្រួយបារម្ភ ទីពីរ របស់ប្រទេស អេស្ប៉ាញ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ