CamNews

ប្រពន្ធ Kim Jung Un ប្រើកាបូបថ្លៃ របស់បារាំង តម្លៃជាង ១៦០០$

នរណាខ្លះថាស្រុកកូរ៉េខាងជើង មិនទទួលឥទ្ធិពលលោកខាងលិច? កាលពីពេលថ្មីៗនេះគេឃើញ
នារីទី ១ របស់កូរ៉េខាងជើង ប្រពន្ធរបស់លោកប្រធានាធិបតី Kim Jung Un អ្នកស្រី Ri Sol-ju បាន
បង្ហាញខ្លួនជាមួយប្ដី និងកាបូបដៃម៉ាក Dior មួយយ៉ាងស្រស់សង្ហាដែលរូបភាពនេះធ្វើអោយលោក
ខាងលិច ក៏ដូចជាចិន ភ្ញាក់ផ្អើលជាខ្លាំង តើនេះជាសញ្ញាកូរ៉េខាងជើង ចង់រត់ទៅរកជីវិតស៊ីវិល័យឬ
យ៉ាងណា?

រូបភាពនេះត្រូវបានចេញច្បាប់អោយចេញផ្សាយដោយក្រសួងផ្សព្វផ្សាយកូរ៉េខាងជើងកាលពីដើម
សប្ដាហ៍កន្លងមកនេះ ជារូបភាពដែលលោក Kim Jung Un ទៅធ្វើទស្សនៈកិច្ចក៏ដូចជា កិច្ចការតាម
ដានការងារទ័ព និងទៅមើលការហាត់សមជាមួយនឹងប្រពន្ធរបស់ខ្លួន ណាមួយលោកទទួលកិច្ចការ
ទ័ពនេះដោយខ្លួនឯងផងក្រោយពេលដែលលោក Ri Yong-ho ដៃស្ដាំរបស់ឪពុកលោកត្រូវបានគេ
ដេញចេញពីដំណែង។

សារព័ត៌មានកូរ៉េខាងត្បូងដែលមិនដែលថាខកខានដំណឹងអំពីគ្រួសារមេដឹកនាំកូរ៉េខាងជើងសូម្បី
តែមួយរឿងនោះបានចេញផ្សាយពីរូបភាពនេះភ្លាមៗក្រោយពេលដែលពួកគេបានរកឃើញនៅ
លើបណ្ដាញសារព័ត៌មានផ្សេងៗ។ គេវិភាគថាប្រសិនបើវាជាស្បែកសុទ្ធនោះកាបូបដៃតូចមួយនេះ
ណាស់ណាក៏មានតម្លៃជាង ១៦០០ ដុល្លាដែរ ដែលវាច្រើនជាងប្រាក់ខែទូទៅរបស់កម្មាភិបាលកូរ៉េ
ខាងជើងដែលធ្វើការនៅ Gaeseong Industrial Park ដល់ទៅ ១៦ ខែឯណោះ។

គេសង្កេតឃើញថានារីម្នាក់នេះមើលទៅតាំងពីបានក្លាយជាប្រពន្ធរបស់ Kim Jung Un មកនោះ
នាងកាន់តែស្អាតជាងមុនជាមួយនឹងសម្លៀកបំពាក់ថ្លៃៗ របស់របរប្រើប្រាស់ថ្លៃ ចំណែកប្ដីរបស់
នាងនៅតែស្លៀកពាក់ខោអាវរបៀប ម៉ៅ សេងទុង ដដែល ហើយមើលទៅនាងហាក់ដូចជាមាន
ឥទ្ធិពលទៅលើប្ដីរបស់នាងណាស់ គ្រួសាររបស់គេនៅតែមានទ្រព្យរស់ស្រួលទោះបីជារាស្រ្តអត់
បាយស្លាប់ខ្លះក៏ដោយ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Chinabuzz 

 


Tags: Noth Korea China politic fashion