CamNews

យល់ដឹង 

អ្នក​ស្រាវ​ជ្រាវបញ្ចេញ​រូបភាព របស់​មនុស្សភពក្រៅ

អ្នកសិក្សាស្រាវជ្រាវអំពី UFO ម្នាក់ បានបញ្ចេញរូបថតដែលលោកយល់ថា ជាមនុស្សភពក្រៅ
ក្រោយពីត្រូវបានគេវះកាត់ដើម្បីពិសោធ។

យោងតាម Tom Carey រូបភាពទាំងនេះ ត្រូវបានថតចេញពីវីដេអូមួយដែលមានតាំងពីឆ្នាំ ១៩៤៧
ជាឆ្នាំដែលមានករណីធ្លាក់ UFO ដ៏អាថ៌កំបាំង ធ្លាក់នៅក្នុងរដ្ឋ New Mexico អាមេរិក។ វីដេអូនេះ
ត្រូវបានគេថត បន្ទាប់ពីមានការវះកាត់សាកសពមនុស្សភពក្រៅ នៅតំបន់ ៥១ ជាមូលដ្ឋានសម្ងាត់
ក្នុងសង្គ្រាមត្រជាក់។ Tom Carey ទទួលបានរូបភាពខាងលើនេះ ពីមន្ដ្រីស៊ើបការណ៍សម្ងាត់ម្នាក់
របស់អាមេរិក។

Tom Carey រៀបរាប់ថា មនុស្សភពក្រៅនេះ មានជើង ៤ វែងៗ ចំណែកក្បាលរបស់វា ដូចទៅនឹង
ក្បាលសត្វល្អិត ប៉ុន្ដែ វាធំជាងក្បាលមនុស្ស។ ទំព័រ IB Times ដកស្រង់សម្ដីរបស់ Tom Carey ៖
“ក្បាលរបស់មនុស្សភពក្រៅនេះ ត្រូវគេកាត់ចេញពី ក ហើយគ្រឿងក្នុង ក៏ត្រូវគេយកចេញ។ យើង
ខ្ញុំជឿថា សាកសពនេះ ត្រូវបានគេប្រើថ្នាំការពាររលួយ”។

បើទោះជាមិនទាន់ត្រូវបានគេបកស្រាយដោយវិទ្យាសាស្ដ្រ ប៉ុន្ដែ យានអវកាសមិនស្គាល់អត្ត
សញ្ញាណ (UFO) និងមនុស្សភពក្រៅ នៅតែជាប្រធានបទដែលត្រូវបានគេយកចិត្តទុកដាក់បំផុត
រហូបមកដល់ពេលនេះ ក្នុងនោះ មានមនុស្សជាច្រើន ប្រកាសថា ពួកគេធ្លាប់បានមើលឃើញ
UFO ។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ IB Times


Tags: UFO Tom Carey មនុស្សភពក្រៅ alien