ការប្រកួតដ៏ពុះកញ្រ្ជោលមួយ និងរកបានគ្រាប់បាល់បញ្ចូលទីជាច្រើនគ្រាប់ បានកើតឡើង
នៅក្នុងពហុកីឡាដ្ឋាន Anfield។
ក្រោយពីបរាជ័យជាមួយ West Brom នៅវង់ទី1, Liverpool បានបេជ្ញាចិត្តយ៉ាងមោះមុតតាំងពីសំលេង
កញ្ចែបើកការប្រកួតបានបន្លឺឡើង។ រង្វាន់សំរាប់ការវាយសំរុករបស់ក្លឹបម្ចាស់ផ្ទះ គឺការរកបានគ្រាប់
បាល់នាំមុខរបស់កីឡាករ Skrtel មុនការប្រកួតក្នុងតង់ទី1 បញ្ចប់។
Skrtel រកបានគ្រាប់បាល់នាំមុខឲ្យ Liverpool
ចូលដល់តង់ទី2 ការប្រកួតកាន់តែពុះកញ្រ្ជោលខ្លាំងឡើង នៅពេលដែល Man City បើកការវាយ
សំរុកដ៏ខ្លាំងក្លាមួយលើ Liverpool ។ ជាលទ្ធផល Man City ក៏រកបានគ្រាប់បាល់ស្មើបានវិញនៅ
នាទីទី63 ដោយកីឡាករ Toure។ នៅប៉ុន្មាននាទីក្រោយមកទៀត ក្លឹបទាំងពីរក៏រកបានគ្រាប់បាល់
មួយគ្រាប់ម្នាក់ទៀត ដោយកីឡាករ Suarez និង Tevez នៅនាទីទី66 និង80។ ចប់ការប្រកួតក្លឹប
ទាំងពីរទទួលបានលទ្ធផលស្មើគ្នា(2-2)។
វីដេអូ Highlight Goals រវាង Liverpool និង Man City
លទ្ធផល៖ Liverpool-Man City (2-2)
រកបានគ្រាប់បាល់ដោយ៖ Skrtel 34', Suarez 66' - Toure 63', Tevez 80'
កីឡាករចូលរួមប្រកួត៖
Liverpool: Reina; Kelly, Coates, Skrtel, Johnson; Gerrard, Lucas, Allen; Borini, Suarez, Sterling.
Man City: Hart; Zabaleta, Kolo Toure, Kompany, Kolarov; De Jong, Yaya Toure; Milner, Tevez,
Nasri; Balotelli.
ដោយ៖ សិលា
ប្រភព៖ 24h