ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីម្នាក់ ជាពលរដ្ឋ រស់នៅ រដ្ឋ Florida សហរដ្ឋអាមេរិក មានវ័យទើបតែ ២៦ ឆ្នាំ ត្រូវបានរកអោយឃើញថា ពិតជាសំណាងហួស ពោល នាងមិនបានស្លាប់បាត់បង់ជីវិត អ្វី នោះទេ ក្រៅអំពីទទួលរងរបួសស្រាល បន្ទាប់ពីនាងរត់គេចខ្លួន បានទាន់ពេល វិនាទី មុនបន្តិចរថ ភ្លើង បើកបុករថយន្តរបស់នាង ដែលសំចតពីមុខនោះ ។
បើតាមសេចក្តីរាយការណ៍ បញ្ជាក់បានអោយដឹងថា ខណៈរបាំងទម្លាក់ចុះមក ជាសារ ហាមមិន អោយមានការឆ្លងកាត់ ពីព្រោះថា នឹងមានរថភ្លើង ធ្វើដំណើរឆ្លងកាត់ ស្រ្តីម្នាក់នេះ នៅតែទទូចបើក រថយន្តចូលទៅ នឹងជាប់គាំង នៅកណ្តាលផ្លូវរថ នៃខ្សែរថភ្លើង ផ្ទាល់តែម្តង ក្រោយពីរបាំងនោះ ទម្លាក់ចុះ ។ ជាសំណាងល្អ គាត់បានរត់ភៀសខ្លួន បានទាន់ពេល ពោល មុនបន្តិច ខណៈរថភ្លើង ល្បឿនលឿនដល់ទៅ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង បុករថយន្តរបស់គាត់ ។
ប្រភពបន្តអោយដឹងថា ជនរងគ្រោះខាងលើ បានទទួល រងរបួសស្រាល ខណៈនាង បានប្រឈម នឹងការផាកពិន័យ ជាមួយនឹង ឧបទ្ទេវហេតុគ្រោះថ្នាក់លើកនេះ ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែ ច្បាស់តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖កុសល
ប្រភព ៖ អាស៊ីវ័ន