ដោយសារទទួលឥទ្ធិពលពីគ្រឿងញៀន បុរសជនជាតិថៃម្នាក់បានយកប្រពន្ធរបស់ខ្លួនធ្វើ
ជាចំណាប់ខ្មាំងក្នុងរយៈពេល ៦ម៉ោង នៅក្រុងបាងកក។
កាលពីថ្ងៃទី ៥ មេសា បុរសជនជាតិថៃម្នាក់បានប្រើប្រាស់កាំបិតស្រួចដែលមានផ្លែប្រវែងជាង
២៥ស.ម មកភ្ជង់លើ.ក ប្រពន្ធខ្លួន បំណងគំរាមសម្លាប់ ក្នុងរយៈពេល ៦ម៉ោងនៅលើដងផ្លូវក្នុង
ក្រុងបាងកកប្រទេសថៃ នៅមុនពេលត្រូវបាននគរបាលចាប់ខ្លួន។
ប្រភពព័ត៌មានពី AP បានអោយដឹងថា Sakdawut Hamsiri (អាយុ ៣០ឆ្នាំ) បានគំរាមសម្លាប់
ប្រពន្ធរបស់ខ្លួនគឺនាង Thawee Naiyanit គឺព្រោះតែឥទ្ធិពលរបស់គ្រឿងញៀន។ បច្ចុប្បន្ន
បុរស ឈ្មោះ Hamsiri នេះកំពុងត្រូវនគរបាលសួរនាំ ខណៈដែលប្រពន្ធខ្លួនត្រូវបានបញ្ជូន
ទៅកាន់មន្ទីរពេទ្យព្យាបាលរបួស។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AP, MSNBC, The Sun, Daily Mail