នាយករដ្ឋមន្រ្តីលោកស្រ្តីយ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រានឹងធ្វើទស្សនះកិច្ចផ្លូវការមួយទៅកាន់
ប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមករាខាងមុខនេះ, នេះបើតាមអ្នកនាំពាក្យ
របស់រដ្ឋាភិបាលដែលបាននិយាយនៅក្នុងថ្ងៃអង្គារនេះ។
នៅក្នុងអំឡុងពេលនៃដំណើរទស្សនះកិច្ចនោះផងដែរ នាយករដ្ឋមន្រ្តីថៃយ៉ីងឡាក់ នឹងធ្វើ
ការពិភាក្សាអំពីពាណិជ្ជកម្មនៃដំណាំស្រូវជាមួយនិងដៃគូពិភាក្សាក្នុងប្រទេសហ្វីលីពីន។
ប្រទេសហ្វីលីពីនថ្មីៗនេះបានចុះហត្ថលេខានៃកិច្ចសន្យាទិញអង្គរប្រមាណ ១.៥លានតោន
ពីប្រទេសវៀតណាម ដែលជាដៃគូប្រជែងដ៏ធំរបស់ប្រទេសថៃ ប៉ុន្តែតំរូវការនៃអង្កររបស់
ហ្វីលីពីនមានប្រមាណ ២.៤លានតោនក្នុងមួយឆ្នាំៗ ដូច្នេះប្រទេសថៃត្រូវការធានាអះអាង
អំពីលទ្ធផលនិងទំហំនៃការនាំចេញអង្កររបស់ខ្លួន៕
ដោយ
វឌ្ឍនា