CamNews

ប្លែកៗ 

លេចចេញUFO ហោះហើរនៅលើអាកាស



កាលពីថៃ្ងទី០៦ខែមករាកន្លងទៅនេះ លោកErnestas Griksas អាយុ២១ឆ្នាំរស់នៅ
តំបន់ Chatham បានអះអាងថារូបលោកបានឃើញ UFO ហោះហើរនៅលើអាកាស
នៅវេលាម៉ោង១៣:00 ដោយពេលនោះរូបលោកបានយកទូរស័ព្ទដៃ មក
ថតដើម្បីផ្តិតរូបទិដ្ឋភាពនោះ។


ចំនែកឯរូបថតមួយទៀត UFOបានបង្ហាញខ្លូនសារជាថី្មម្តងទៀតរយៈពេល១៥វិនាទី
នៅថៃ្ងសុក្រទី១៣ខែមករានៅWssex ដោយលោក Cummins អាយុ២១ឆ្នាំជាអ្នកឃើញ
ហេតុការណ៏នោះផងដែរ។ រូបលោកបាននិយាយថា ខ្ញុំបានឃើញUFO ហោះហើរនៅ
លើអាកាស ដោយពេលភ្លាមៗនោះខ្ញុំបានទាញយទូរស័ព្ទដើម្បីថតវាហើយUFO នេះ
បង្ហាញខ្លូនត្រឹមតែ១៥វិនាទីតែប៉ុណ្ណោះ។

យោងតាមរូបថតទំាងពីរសន្លឹកខាងលើនេះ វាហាក់បីដូចជារូបថាសពណ៌ស ដែលកំពុង
ហោះហើរនៅលើអាកាស ប៉ុន្តែពុំទាន់មានមតិមួយណាហ៊ានអះអាងថា វាគីជាUFO
មកពីភពមួយណានៅឡើយទេ។

ដោយ ខេមរៈ
dailymail

Tags: awesomeamazingcoolgoodalienaircraffsightingufohotspot