CamNews

ព័ត៌មានបច្ចេកវិទ្យា 

អូស្ដ្រាលី ក្លាយជាចំណុចក្ដៅ នៃ UFO ៖ ចំនួនអ្នកបានឃើញយាននេះ កើនឡើងជាបន្តបន្ទាប់

ក្រុមអ្នកស្រាវជ្រាវផ្នែកយានអវកាសមិនស្គាល់អត្តសញ្ញា ទទួលស្គាល់ថា ចំនួនមនុស្សដែល
បានមើលឃើញ UFO កាន់តែកើនឡើង នៅភាគឦសានប្រទេសអូស្ដ្រាលី។

Sheryl Gottschall នាយកសមាគមស្រាវជ្រាវ UFO នៅរដ្ឋ Queensland បានឱ្យដឹងថា តំបន់
ឦសានប្រទេសអូស្ដ្រាលី កំពុងតែក្លាយជាចំណុចក្ដៅនៃ រឿងរ៉ាវទាក់ទិននឹង UFO ក្នុងរយៈ
ពេលកន្លង នេះបើតាមសេចក្ដីរាយការណ៍របស់ទំព័រ Sky News។

Gottschall ថ្លែងថា ៖ “យើងខ្ញុំបានទទួលទូរស័ព្ទជាច្រើន ពីប្រជាជនមកពីតំបន់ Queensland ដោយពួកគេរាយការណ៍អំពីករណីមើលឃើញ យានអវកាសមិនស្គាល់អត្តសញ្ញា (UFO)។
ថ្មីៗនេះ ប្រជាជនមួយចំនួន ក៏បានទូរស័ព្ទមកប្រាប់ថា បានឃើញ UFO នៅលើអាកាសនៃ
ក្រុង Gold Coast កាលពីថ្ងៃទី ២៩សីហា។ ចំណែកមានអ្នកខ្លះ បានឃើញវា នៅតំបន់ទីប្រជុំ
ជន  Childers” ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ប្រជាជននៅអូស្ដ្រាលី បានឃើញ UFO នៅលើអាកាស ចំនួន
ប្រមាណជា ៨០០លើក។ ប៉ុន្ដែ មនុស្សភាគច្រើន មិនបានរាយការណ៍ករណីខាងលើ មកកាន់
សមត្ថកិច្ចនោះទេ។

ករណីដ៏គួរឱ្យចាប់អារម្មណ៍មួយ ថ្មីៗនេះ ក៏បានកើតឡើងនៅទីប្រជុំជន Wooloowin នៃតំបន់
ជាយក្រុងរបស់ Brisbane ៖ ប្រជាជន បានឃើញពន្លឺចំនួន ៣ អណ្ដែតនៅលើអាកាស ពីខាង
លើផ្ទះរបស់ពួកគេ។ ករណីខាងលើ មកដល់ពេលនេះ នគរបាល ក៏មិនទាន់រកឃើញប្រភព
នៃពន្លឺទាំងនេះនៅឡើយ។

ក្រុមមន្ដ្រី អូស្ដ្រាលី ក៏បានទទួលស្គាល់ដែរថា ចំនួននៃក្រុមអ្នក “ប្រមាញ់” UFO បានកើនឡើង
ច្រើន មិនធ្លាប់មានពីមុនមកផងដែរ។

រូប​ភាព​ UFO មួយ ដែល​ត្រូវ​គេ​ថត​បាន នៅ​អូស្ដ្រា​លី

 

Kristy Buist ដែលជាសមាជិកម្នាក់ក្នុងក្រុមប្រមាញ់ UFO បានឱ្យដឹងថា លោកបានឃើញ UFO
ជាលើកដំបូង កាលពីខ្លួន មានអាយុ ១០ឆ្នាំ។ ចាប់តាំងពីពេលនោះមក គាត់តែងតែយកចិត្តទុក
ដាក់ទៅលើវា។ Kristy Buist បន្តថា ៖ “ខ្ញុំតែងតែស្វែងរក UFO ។ ខ្ញុំស្វែងរកវា នៅគ្រប់ទីកន្លែង។
មនុស្សជាច្រើន យល់ថា UFO គឺជាយានអវកាសដែលមិនមានប្រាកដនៅលើពិភពលោកនោះ
ទេ ប៉ុន្ដែ ជាក់ស្ដែងណាស់ ខ្ញុំបានឃើញវា ចំនួនដល់ទៅ ៤លើកមកហើយ ក្នុងមួយជីវិតនេះ”៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ skynews/brisbanetimes


Tags: UFO Australia Sheryl Gottschall Brisbane Kristy Buist