ក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់នៅមជ្ឈមណ្ឌលសុខាភិបាលនៃសាកលវិទ្យាល័យ Maryland អាមេរិក
បានឧទ្ទេសនាមអំពីករណីវះកាត់តភ្ញាប់រង្វង់មុខទាំងស្រុងមួយក្នុងពិភពលោក អនុញ្ញាតអោយ
បុរសម្នាក់អាយុ ៣៧ឆ្នាំ អាចបោះបង់ស្រោមមុខរបស់គាត់ បន្ទាប់ពីគាត់ប៊ិះនឹងស្លាប់ដោយសារ
គ្រោះថ្នាក់កាំភ្លើងកាលពី ១៥ឆ្នាំមុន។
លោក Richard Norris មុន(ឆ្វេង) និងក្រោយការវះកាត់ប្ដូរមុខមាត់(ស្ដាំ)
កាលពីថ្ងៃទី ២៧មិនា កន្លងទៅ ក្រុមគ្រូពេទ្យនៅមជ្ឈមណ្ឌលសុខាភិបាលនៃសាកលវិទ្យាល័យ
Maryland អាមេរិក បានឧទ្ទេសនាមអំពីករណីវះកាត់តភ្ញាប់រង្វង់មុខទាំងស្រុងមួយក្នុងពិភពលោក។
បុរសម្នាក់ឈ្មោះ Norris នៅ Hillsville, Virginia អាមេរិក ត្រូវបានគេបាញ់ចំមុខកាលពីឆ្នាំ ១៩៩៧
បណ្ដាលអោយគាត់ត្រូវបាត់បង់ច្រមុះ បបូរមាត់ និងហាក់ដូចជាមិនអាចកម្រើកមាត់បាន។ ចាប់តាំង
ពីពេលនោះមក គាត់ត្រូវឆ្លងកាត់ការវះកាត់ជាច្រើនដងដើម្បីសង្គ្រោះជីវិត និងកែមុខមាត់ឡើងវិញ
ប៉ុន្ដែមុខមាត់របស់គាត់នៅតែដូចទៅនឹងមនុស្សពិភពផ្សេង គាត់តែងប្រើស្រោមមុខជាប្រចាំ។
នៅក្នុងសន្និសីទកាសែតកាលពីចុងខែមិនានៅ Baltimore លោកវេជ្ជបណ្ឌិត Eduardo D. Rodriguez
ប្រធានផ្នែកវះកាត់ និងបណ្ដុះនៅមជ្ឈមណ្ឌលសុខាភិបាលនៃសាកលវិទ្យាល័យ Maryland អាមេរិក
បានបកស្រាយអំពីការវះកាត់តកែមុខមាត់មួយករណីដែលត្រូវបានគេយល់ថាជាការកែប្រែទាំងស្រុង
បំផុតក្នុងពិភពលោក ដែលបានធ្វើទៅលើលោក Norris។
លោកវេជ្ជបណ្ឌិត Eduardo Rodriguez ក្នុងសន្និសីទកាសែតជាមួយនឹងគ្រូបង្រៀនរបស់សាលា
Maryland។
វេជ្ជបណ្ឌិត Eduardo D. Rodriguez និយាយជាមួយអ្នកកាសែតអំពីករណីវះកាត់បណ្ដុះ តភ្ជាប់មុខ
មាត់របស់លោក Richard Lee Norris។
លោក Albert Reece អគ្គនាយករងនៃមជ្ឈមណ្ឌលសុខាភិបាលនៃសាកលវិទ្យាល័យ Maryland និង
ជាប្រធានផ្នែកវះកាត់ បានចូលរួមក្នុងសន្និសីទកាសែត។
រូបរបស់លោក Richard Norris មុនពេលត្រូវរងគ្រោះ ក្រោយរងគ្រោះ និងក្រោយការវះកាត់កែ និង
បណ្ដុះមុខមាត់។ បុរសនេះកំពុងជាសះស្បើយឡើងវិញបន្ទាប់ពីការវះកាត់កាលពីដើមខែមិនា។
គាត់ចាប់ផ្ដើមទទួលអារម្មណ៍ថាមានវិញ្ញាណនៅត្រង់មុខ និងអាចដុសធ្មេញ និងកោរពុកមាត់បាន។
ក្រៅពីនេះ ឃានវិញ្ញាណរបស់គាត់ដែលត្រូវបាត់បង់បន្តាប់ពីគ្រោះថ្នាក់នោះ ក៏ចាប់ផ្ដើមមានឡើង
វិញ។ បច្ចុប្បន្ន បុរសនេះសង្ឃឹមថា ខ្លួននឹងអាចចាប់ផ្ដើមជីវិតធម្មតាសារជាថ្មីក្នុងពេលឆាប់ៗខាងមុខ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing