ពេលដែលប្រទេស Qatar ឈ្នះការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះ World Cup 2022 ហើយនោះ
ទស្សនិកជនទាំងអស់គ្នា ពិតជាធ្វើការនឹកស្រមៃហើយថា តើប្រទេសនៅឈូងសមុទ្របែប
នេះអាចធ្វើអ្វីបានខ្លះ? តែថ្ងៃនេះ Qatar បានប្រកាសអំពីគំរោងមួយ ដែលធ្វើអោយមានការ
ភ្ញាក់ផ្អើល នឹកស្មានមិនដល់ឈ្មោះថា " Oryx Island " ។
ទោះបីជា Qatar ជាប្រទេសតូចមួយ ស្ថិតនៅឈូងសមុទ្រអារ៉ាប់ក៏ដោយ តែយើងមិនត្រូវមើល
ងាយប្រទេសនេះឡើយ ។ Qatar ជាប្រទេសសម្បូរដោយមហាសេដ្ឋី ហើយក៏ជាប្រទេសដែល
ពូកែក្នុងរឿងជំនួញដែរ ។ Qatar បានធ្វើអោយមានការភ្ញាក់ផ្អើល ដោយប្រកាសអំពីគំរោងមួយ
ដ៏ធំ ដែលមានតំលៃប្រមាណ ៥,៥ ពាន់លានដុល្លារ ។ គំរោងនោះ គឺជាគំរោងសាងសង់ ទីក្រុង
រណបមួយនៅលើកោះ Doha Coast ដែលមានទំហំ ២ លានម៉ែតក្រលា។
ទីក្រុងរណបលំហែកាយមួយនេះ មានវីឡាប្រណិត ២៣៤ ខ្នង, សួនទឹក ១, និងសណ្ឋគារលើ
ទឹកចំនួន ៥ ។ នៅលើកោះនោះ បំពាក់ទៅដោយ ប្រព័ន្ធអគ្គីសនីស្វ័យប្រវ័ត ដែលកើតឡើង
ចរន្តទឹក និង ការកែច្នៃសំរាម ។ នៅលើកោះ ក៏មានរថភ្លើង និង ឡានអគ្គិសនីផងដែរ ដើម្បី
អោយអ្នកទៅកំសាន្ត ងាយស្រួលក្នុងការធ្វើដំណើរ ។ Qatar បានត្រៀមខ្លួនរួចជាស្រេច សំរាប់
ស្វាគមន៍ អ្នកទេសចរណ៍ប្រមាណ ២៥០០០ នាក់ក្នុងពេលប្រកួត World Cup 2022 ៕