CamNews

ជីវិត និងការងារ 

ចិន៖ ពាក់មាស៥គីឡូ ក្នុងថ្ងៃអាពាហ៍ពិពាហ៍

កាលពីពេលថ្មីនេះ កូនក្រមុំជនជាតិចិនម្នាក់ រស់នៅក្នុងស្រុក Quanzhou ខេត្រ Fujian នៃប្រទេស
ចិន បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងពាក់គ្រឿងអលង្ការធ្វើពីមាស់សុទ្ធ
ចំនួន ៥គីឡូក្រាម ក្នុងថ្ងៃរៀបការ។

កូនក្រមុំដែលមានឈ្មោះថា លីវ នេះ ថ្លែងថា បន្ទាប់ពីផាតមុខ ធ្វើសក់ និងស្លៀកពាក់រួច ម្ដាយ
របស់នាងបានយកគ្រឿងអលង្ការធ្វើពីមាស យ៉ាងច្រើនមកអោយនាងពាក់។ គ្រឿងអលង្ការទាំង
នោះ មានដូចជា កងចំនួន ២០ ខ្សែ.កចំនួន១០ខ្សែ កងពាក់.កចំនួន៥ ខ្សែដៃចំនួន៨ខ្សែ និង
ចិញ្ចៀនចំនួន២០។ល។

ម្ដាយរបស់នាង លីវ បានអោយដឹងថា តែងពីកូនរបស់គាត់ពេញក្រមុំ គ្រួសារគាត់ក៏ចាប់ផ្ដើមត្រៀម
គ្រឿងអលង្ការធ្វើពីមាស ជាច្រើនសម្រាប់នាង។ បើទោះជាតម្លៃមាសកាន់តែឡើងថ្លៃ ប៉ុន្ដែគ្រួសារ
គាត់នៅតែបន្ដទិញមាស ដើម្បីអោយកូនស្រី មានមុខមានមាត់នឹងគេ៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: china ,  wedding ,  Quanzhou,  Fujian