យើងធ្លាប់បានលឺនិងដឹងរួចមកហើយ អំពីការច្នៃម៉ូត ខោទ្រនាប់បុរសរបស់ David Beckham
ដែលជាកីឡាករដំបូងគេ ដែលចេញម៉ូតខោទ្រនាប់បុរសជាលើកដំបូងមុនគេ ។ ថ្មីៗនេះក៏មាន
តារាបាល់ទាត់ដ៏ល្បីមួយផ្សេងទៀតផងដែរ ដែលបានចេញច្នៃម៉ូតខោទ្រនាប់ និងស្រោមជើង
សំរាប់បុរសគឺ Cristano Ronaldo ។
Ronaldo បានប្រាប់ថា គំនិតម៉ូតនៃខោទ្រនាប់បុរសនេះ រូបគេបាននឹកឃើញជាយូរណាស់មក
ហើយគ្រាន់តែគ្មានឱកាសនឹងធ្វើឡើង ។ តែពេលនេះ Ronaldo បានកែប្រែក្តីស្រមៃរបស់ខ្លួន
ទៅជាការពិតហើយ ។ Ronaldo បានរួមគំនិតសហការជាមួយនិង ក្រុមហ៊ុនច្នៃម៉ូតដ៏ល្បីមួយ
ដែលមានឈ្មោះថា JBS Denmark ហើយបានដាក់ឈ្មោះម៉ូតខោទ្រនាប់ និងស្រោមជើងនោះ
ថា CR7 ។ ខោទ្រនាប់និង ស្រោមជើងម៉ាក CR7 នេះនឹងចេញលក់ជាផ្លូវការ នៅថ្ងៃទី ១ ខែ
វិច្ឆិកា ខាងមុខនេះឯង ។
Bjerg Sorensen Claus ដែលជានាយកក្រុមហ៊ុន JBS បាននិយាយថា ពួកគេពិតជាសប្បាយចិត្ត
ណាស់ដែលបានកីឡាករលំដាប់កំពួលដូចជា Ronaldo នេះមកចូលរួមសហការក្នុងមុខជំនួញ
មួយនេះ ហើយយើងសង្ឃឹមជឿជាក់ថា កេរ៍ឈ្មោះរបស់ Ronaldo នឹងធ្វើអោយមុខជំនួញនេះ
ទទួលបានភាពជោគជ័យ ជាមិនខាន ៕
ដោយ ៖ កុសល
ប្រភព ៖ k14