CamNews

ចោរសមុទ្រសំលាប់អ្នកនេសាទ១៥នាក់នៅភាគខាងត្បូង ប្រទេសហ្វីលីពីន

យ៉ាងហោចណាស់មនុស្ស១៥នាក់ត្រូវបានសំលាប់និង៣នាក់ទៀតបានរងរបួសនៅពេល ដែលពួកគេត្រូវបានវាយប្រហារដោយក្រុមចោរសមុទ្រនៅក្នុងខេត្ត បាស៊ីលានភាគខាង ត្បូងប្រទេសហ្វីលីពីន, នេះបើតាមសំដីរបស់មន្រ្តីយោធារបស់ហ្វីលីពីននៅថ្ងៃអង្គារនេះ។
ជនរងគ្រោះទាំងនោះគឺជាអ្នកនេសាទដែលស្ថិតនៅលើទូកនេសាទចំនួន៣នៅពេលដែល ក្រុមចោរសមុទ្រដែលប្រដាប់ដោយកាំភ្លើងបានធ្វើការវាយប្រហារទៅលើពួកគេនៅវេលា
ម៉ោង ៧ព្រឹកថ្ងៃចន្ទ័មិ្សលមិញនេះ។
អ្នកនេសាទដទៃទៀតដែលនៅជិតកន្លែងដែលរងការវាយប្រហារនោះបានជួយសង្គ្រោះអ្នក រងគ្រោះទាំងនោះទៅកាន់មន្រ្តីពេទ្យដែលនៅក្បែរទីក្រុង បាហ្គាឌាន៕

ដោយ វឌ្ឍនា
ប្រភព៖ Xinhua