កាលពីថ្ងៃទី ២៧ ខែធ្នូ នាវាដឹកទំនិញមួយគ្រឿងដែលមានឈ្មោះថា Enrico Levoli ត្រូវបាន
ក្រុមចោរសមុទ្រ Somalia ចាប់ឃាត់ទុកនៅក្នុងឈូងសមុទ្រ Oman ។
នៅលើនាវា Enrico Levoli នេះ មាននាវិក រួមជាមួយអ្នកបម្រើការចំនួន ១៨នាក់ ក្នុងនោះ
មានជនជាតិអ៊ីតាលី ៦នាក់ អ៊ុយក្រែន ៥នាក់ និងឥណ្ឌា ៧នាក់។
គួររំឮកថា កាលពីសប្ដាហ៍មុន នាវាដឹកទំនិញមួយគ្រឿងរបស់ អ៊ីតាលី ត្រូវបានដោះលែង
មកវិញ បន្ទាប់ពីត្រូវក្រុមចោរសមុទ្រចាប់ឃាត់ទុកអស់រយៈពេលជាង ១០ខែ។
រីឯ នៅក្នុងខែតុលា ឆ្នាំ ២០១១ កន្លងទៅ នាវាដឹកទំនិញមួយគ្រឿងផ្សេងទៀតរបស់អ៊ីតាលី
ក៏ត្រូវបានចាប់ឃាត់ទុកនៅសមុទ្រ Somalia ។ ក្រុមនាវិក និងអ្នកបម្រើ ២៣ នាក់នៅលើនាវា
នោះត្រូវបានគេដោះលែងអោយមានសេរីភាព បន្ទាប់ពីមានការអន្ដរាគមន៍ពីកងកម្លាំងមក
ពីប្រទេស អង់គ្លេស៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Xinhua