CamNews

រថយន្ត 

គំរូរថយន្តមានតំលៃថ្លៃបំផុតក្នុងពិភពលោកឆ្នាំ ២០១១-២០១២

បញ្ជីរាយឈ្មោះរថយន្តនេះបានលើកឡើងតែបណ្តាគំរូរថយន្តដែលកំពុងតែមានវត្តមាននៅ
ក្នុងទីផ្សារប៉ុណ្ណោះ គឺមិនបានលើកឡើងពីបណ្តាគំរូរថយន្តបូរាណដែលត្រូវបានដាក់អោយ
ដេញថ្លៃមានតំលៃរហូតដល់រាប់សិបលានដុល្លាអាមេរិកនោះឡើយ។

១. Bugatti Veyron Super Sports ៖ ២,៤លានដុល្លាអាមេរិក
រថយន្ត Bugatti Veyron Super Sports គឺជាគំរូរថយន្ត Sport ដែលមានតំលៃថ្លៃបំផុតនៅក្នុង
ពិភពលោកនិងថែមទាំងមានសមត្ថភាពអាចបង្កើនល្បឿនពី ០ ទៅ ៩៧គីឡូម៉ែត្រក្នុងមួយ
ម៉ោងត្រឹមតែរយៈពេល ២,៥វិនាទីប៉ុណ្ណោះ។

ជាមួយកំលាំង ១.២០០ សេះ ម៉ូម៉ង់ ១.១០៦ lb-ft រថយន្ត Veyron Super Sport បានបំបែក
ឯកត្តកម្មក្នុងពិភពលោកលើកំរិតល្បឿនរហូតដល់ ៤៣១គីឡូម៉ែត្រក្នុងមួយម៉ោងនិងត្រូវបាន
ទទួលស្គាល់ដោយ Guinness ផងដែរ។ ប៉ុន្តែរាល់កំណែដែលក្រុមហ៊ុនដាក់លក់សំរាប់អតិថិ
ជនគឺមានល្បឿនត្រឹមតែ ៤១៥គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។

២. Pagani Zonda Clinque Roadster ៖ ១,៨៥លានដុល្លាអាមេរិក

មិនត្រឹមតែមានតំលៃថ្លៃប៉ុណ្ណោះនោះទេ Pagani Zonda Clinique Roadster ក៏គឺជាប្រភេទ
រថយន្តទំនើបនិងកំរជាងគេផងដែរនៅក្នុងពិភពលោកជាមួយការផលិតមានចំនួនកំណត់ត្រឹម
តែ ៥គ្រឿងប៉ុណ្ណោះដូចជារថយន្ត Zonda Cinque, Roadster ផងដែរ។ រថយន្តនេះអាចបង្កើន
ល្បឿនពី ០ ទៅ ៩៧គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៣,៤វិនាទី និងមានល្បឿនអតិបរិមា
៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

៣.Lamborghini Reventon ៖ ១,៦លានដុល្លាអាមេរិក

នេះគឺជាគំរូរថយន្តដែលមានកំលាំងខ្លាំងបំផុត និងថ្លៃបំផុតតាំងពីដើមរហូតមកដល់បច្ចុប្បន្ន
របស់ Lamborghini ។ ដើម្បីបង្កើនល្បឿនពី ០ ទៅ ៩៧គីឡូម៉ែត្រក្នុងមួយម៉ោង Reventon
ចំណាយពេលអស់ ៣,៣ វិនាទី និងមានល្បឿនអតិបរិមា ៣៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថ
យន្តនេះមានតែចំនួន ២០គ្រឿងប៉ុណ្ណោះដែលត្រូវបានក្រុមហ៊ុនផលិតឡើង។

៤.Koenigsegg Agera R ៖ ១,៦លានដុល្លាអាមេរិក

Agera R មានសមត្ថភាពអាចបង្កើនល្បឿនពី ០ ទៅ ៩៧គីឡូម៉ែត្រចំណាយពេលត្រឹមតែ
២,៨ វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរិមា ៤៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែដាក់លក់ជូន
អតិថិជនមានល្បឿនត្រឹមតែ ៣៧៨គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។
ជាមួយម៉ាស៊ីន V8 5.0L រថយន្ត Koenigsegg Agera R មានកំលាំងឡើងរហូតដល់ ៩៤០សេះ
ប្រសិនបើប្រើប្រាស់សាំងប្រភេទ A95, និង ១.១១៥សេះប្រសិនបើប្រើប្រាស់សាំង E85 ។

៥. McLaren F1 ៖ ៩៧០.០០០ដុល្លាអាមេរិក
ឆ្នាំ ១៩៩៤ McLaren F1 គឺជាគំរូរថយន្តដែលមានល្បឿនលឿនបំផុតនិងតំលៃថ្លៃបំផុតនៅក្នុង
ពិភពលោក។ ល្បឿនអតិបរិមារបស់រថយន្តនេះគឺ ៣៨៦គីឡូម៉ែត្រក្នុងមួយម៉ោង និងអាច
បង្កើនល្បឿនពី ០ ទៅ ៩៧គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែរយៈពេល ៣,២វិនាទីប៉ុណ្ណោះ។

៦. Ferrari Enzo ៖ ៦៧០.០០០ដុល្លាអាមេរិក

នេះគឺជាគំរូរថយន្តដែលទទួលបានការពេញចិត្តបំផុតរបស់ Ferrari ។ Enzo មានល្បឿនអតិ
បរិមា ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង អាចបង្កើនល្បឿនពី ០ ទៅ ៩៧គីឡូម៉ែត្រក្នុងមួយម៉ោង
ត្រឹមតែរយៈពេល ៣,៤ វិនាទី និងមានតែចំនួន ៤០០គ្រឿងប៉ុណ្ណោះត្រូវបានផលិតឡើង។

៧. Pagani Zonda C12 F ៖ ៦៦៧.៣២១ដុល្លាអាមេរិក

ត្រូវបានផលិតឡើងដោយក្រុមហ៊ុនតូចមួយក្នុងប្រទេសអ៊ីតាលី។ Pagani Zonda C12 F គឺជា
គំរូរថយន្តដែលមានតំលៃថ្លៃបំផុតលំដាប់ទី ៦ក្នុងពិភពលោក។ រថយន្តនេះមានសមត្ថភាព
អាចបង្កើនល្បឿនពី ០ ទៅ ៩៧គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៣,៥វិនាទី និងមានល្បឿន
អតិបរិមា ៣៤៥គីឡូម៉ែត្រក្នុងមួយម៉ោង។

៨. SSC Ultimate Aero ៖ ៦៥៤.៤០០ដុល្លាអាមេរិក

SSC Ultimate Aero គឺជាគំរូរថយន្តដែលមានតំលៃថ្លៃបំផុតលំដាប់ទី ៧ ក្នុងពិភពលោក និង
មានល្បឿនលឿនបំផុតស្ថិតក្នុងលំដាប់ទី ៣ ជាមួយកំរិតល្បឿនអតិបរិមា ៤១៥គីឡូម៉ែត្រ
ក្នុងមួយម៉ោង ​និងសមត្ថភាពអាចបង្កើនល្បឿនពី ០ ទៅ ៩៧គីឡូម៉ែត្រក្នុងមួយម៉ោងចំនាយ
ពេលតែ ២,៧វិនាទីប៉ុណ្ណោះ។ រថយន្តនេះត្រូវបានក្រុមហ៊ុនផលិតឡើងតែចំនួន ២៥គ្រឿង
ប៉ុណ្ណោះ។

៩. Ascari A10 ៖ ៦៥០.០០០ដុល្លាអាមេរិក

នៅលើផ្លូវរត់សាកល្បងរថយន្តនេះមានល្បឿនអតិបរិមា ៣៤៦គីឡូម៉ែត្រក្នុងមួយម៉ោងនិង
អាចបង្កើនល្បឿនពី ០ ទៅ ៩៧គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ២,៨វិនាទី។ រថយន្ត
A10 ត្រូវបានផលិតឡើងក្នុងទិសដៅជាការអបអរខួបអនុស្សាវរីយ៍គំរប់លើកទី ១០របស់
ក្រុមហ៊ុន Ascari (ប្រទេសអង់គ្លេស) និងតាមគំរោងគឺផលិតតែចំនួន ៥០គ្រឿងប៉ុណ្ណោះតាម
រយៈលិខិតកក់ទិញពីអតិថិជន។

១០.Saleen S7 Twin Turbo ៖ ៥៥៥.០០០ដុល្លាអាមេរិក

Saleen S7 Twin Turbo គឺជាគំរូរថយន្តទំនើបដំបូងរបស់សហរដ្ឋអាមេរិក ហើយបច្ចុប្បន្នគឺជា
គំរូរថយន្តដែលមានល្បឿនលឿនបំផុតលំដាប់ទី ៤ក្នុងពិភពលោកជាមួយកំរិតល្បឿន ៤០០
គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសមត្ថភាពអាចបង្កើនល្បឿនពី ០ ទៅ ៩៧គីឡូម៉ែត្រក្នុងមួយ
ម៉ោងចំណាយពេលត្រឹមតែ ៣,២វិនាទីប៉ុណ្ណោះ។

១១. Koenigsegg CCX ៖ ៥៤៥.៥៦៨ ដុល្លាអាមេរិក

ផលិតឡើងដោយក្រុមហ៊ុនក្នុងប្រទេសស្វីស និងគឺជាគំរូរថយន្តដែលមានល្បឿនលឿនបំផុត
លំដាប់ទី ៥ ក្នុងពិភពលោកជាមួយល្បឿន ៣៩៥គីឡូម៉ែត្រក្នុងមួយម៉ោង៕


ប្រភព៖ Thesupercars
ដោយ៖ រដ្ឋា

Tags: carssuper carkoenigsegg ccxbugatti veyronveyron super sportzonda cinqueroadsterlamborghini reventonkoenigsegg agera rmclaren f1