CamNews

រថយន្ត 

រថយន្តទំនើប របស់និស្សិតនៅសាលា George Washington

សាកលវិទ្យាល័យ George Washington គឺជាកន្លែងមួយ ដែលតែងតែឃើញវត្តមាន​របស់
Lamborghini Gallardo, Ferrari 599, Audi R8 V10, Mercedes SLR 722 ... ដែលទាំងអស់
នេះគឺជាកម្មសិទ្ធិរបស់និស្សិត កំពុងរៀននៅទីនេះ។

មិនចាំបាច់ រង់ចាំដល់ពេលមានជប់លៀង ឬបុណ្យអី្វឡើយ សាកលវិទ្យាល័យ George
Washington (GWU) ស្ថិតនៅរដ្ឋធានី Washington D.C. តែងតែឃើញវត្ដមាននៃរថយន្ត
ម៉ូដែលទំនើបៗ នៅក្នុងបរិវេណសាលា ឬនៅក្នុងចំណតរថយន្ដនៃសាលា ដែលជាកម្មសិទ្ធិ
របស់និស្សិតកូនអ្នកមាន មកពីទូទាំងពិភពលោក។

តាមស្ថិតិរបស់ GWU រថយន្តទំនើបភាគច្រើនដែលមានវត្តមានក្នុងសាលានេះ គឺជាយាន
យន្តរបស់និស្សិតដែលមកពីបណ្តាប្រទេសនៅទ្វីបអាស៊ី និងអារ៉ាប់។ ម៉ូដែលដែលពេញ
និយមជាគេ នោះគឺ​ Mercedes SLS AMG ដែលមានតំលៃ 183.000 USD, McLaren
SLR 722 S Roadster មានតំលៃ 548.000 USD, Ferrari 575 Superamerica តំលៃ
320.000 USD, Audi R8 V10 Spyder តំលៃ 165.000USD ។ល។

ក្នុងចំណោមរថយន្តទំនើបទាំងនោះ មិនត្រឹមតែជារថយន្តមានតំលៃនោះទេ តែថែមទាំង
ជារបស់កម្រមានទៀតផង ដូចជា Ferrari 575 Superamerica ឬ Mercedes SLR 722 S
Roadster ដែលមានត្រឹមតែ 150 គ្រឿងត្រូវបានផលិតនៅលើទូទាំងពិភពលោក៕

Audi R8 Spyder និង BMW X5 M

Audi TT RS

Audi R8 V10

Porsche 911 GT2 RS

Hummer H1

Mercedes-Benz SLS AMG

Ferrari 575 Superamerica

Audi R8 V10 និង Ferrari 599
ប្រភព៖ autovina
ដោយ៖ មិនា

Tags: studentsuper caruniversitygeorge washington