បណ្តាម៉ូដែលរថយន្តល្បីល្បាញជាងគេនៅលើលោកក្នុងពេលបច្ចុប្បន្ននេះ បានជួបជុំគ្នាយ៉ាង
កុះករក្នុងពិព័រណ៍ Toronto ដែលត្រូវបានធ្វើឡើងនៅប្រទេសកាណាដ៉ា។ Camnews សូម
បង្ហាញម៉ូដែលមួយចំនួនដែលមានវត្តមានក្នុងការតាំងពិព័រណ៍នេះ ៖
McLaren MP4-12C
![](/FileManager/Articles/mce/2012/3/6/8392-4d0bdcc1-3838-4ba0-baab-8b07ad256bb2.jpg)
រថយន្តទំនើប MP4-12C ត្រូវបានបំពាក់ម៉ាស៊ីន M838T V8 ទំហំ 3.8L កម្លាំង 600 សេះ
ជាមួយនឹងប្រអប់លេខ 7លេខ។ រថយន្តនេះ អាចបង្កើនល្បឿនពី 0 ដល់ 100km/hក្នុង
3,1 វិនាទី តែប៉ុណ្ណោះ។ ល្បឿនអតិបរមា 330km/h។
Fisker Karma 2012
ឈ្មោះ Fisker ប្រហែលជានៅតែចម្លែកចំពោះភ្ញៀវចូលរួមពិព័រណ៍ Toronto នេះ។ ប៉ុន្តែ
ម៉ូដែល Karma ជាម៉ូដែលប្រើកម្លាំងអគី្គសនី បានធ្វើឲ្យអ្នកចូលរួមចាប់អារម្មណ៍យ៉ាងខ្លាំង
ពីព្រោះសំបកខាងក្រៅមានភាពហ៊ឺកហ៊ាក់ ត្រូវបានលាបព័ណ៌ដោយបច្ចេកទេសលាប
Diamond Dust។ ទឹកថ្នាំព័ណ៍មានផ្សំពីកញ្ចក់ ពី 35-55% ដើម្បីការពារសំបក ហើយថែម
ទាំង ជួយធ្វើអោយត្រជាក់ខាងក្នុងរថយន្ត ក្នុងរដូវក្តៅ។
![](/FileManager/Articles/mce/2012/3/6/8392-cdef5990-14a1-4a1f-b70f-cfb471958fb7.jpg)
រថយន្តត្រូវបានបំពាក់ម៉ាស៊ីន 4 cylinder ទំហំ 2.0L កម្លាំងសេះ 260 សេះ បង្កើនល្បឿនពី 0
ឡើងដល់ 100km/h ក្នុងរយៈពេលត្រឹមតែ 6,3 វិនាទី។ ល្បឿនអតិបរមា 200km/h។
Aston Martin Vantage S
![](/FileManager/Articles/mce/2012/3/6/8392-41ed0105-a460-47fe-a950-8ea87d400691.jpg)
![](/FileManager/Articles/mce/2012/3/6/8392-a7dd935d-126d-49b3-ab0d-b73379c4b90a.jpg)
Aston Martin Vantage S ប្រើម៉ាស៊ីន V8, ទំហំ 4.7L, សម្លាំងសេះ 436 សេះ។ រថយន្តអាច
បង្កើនឡើងដល់ល្បឿនអតិបរមា 305 km/h។
Aston Martin One-77
![](/FileManager/Articles/mce/2012/3/6/8392-ae633083-c3ff-4221-b27e-9a1c6314aa30.jpg)
Aston Martin One-77 មានម៉ាស៊ី V12 7.3L កម្លាំងសេះ 760 សេះ អាចបង្កើនល្បឿនពី 0
ឡើងដល់ 100km/h ក្នុងរយៈពេលត្រឹមតែ 3,7 វិនាទី ហើយល្បឿនអតិបរមា 354 km/h។
រថយន្តនេះមានទម្ងន់ 1.630kg។
Maserati GranTurismo S
Maserati GranTurismo S អាចបង្កើនល្បឿនពី 0 ឡើងដល់ 100km/h ក្នុងរយៈពេលត្រឹមតែ
4,9វិនាទី ហើយល្បឿនអតិបរមា 285km/h។ រថយន្តមានប្រអប់លេខ Automatic ៦លេខ
ជាមួយ និងម៉ាស៊ីន 8 cylinder ទំហំ 4.7L, កម្លាំង 433 សេះ។
Maserati GranTurismo Convertible Sport
![](/FileManager/Articles/mce/2012/3/6/8392-0bbd9128-7a29-44b1-b4dc-5ad16c5e672d.jpg)
កំណែរគ្មានតំបូលនេះ របស់ Maserati GranTurismo S មានកម្លាំងខ្លាំងជាង (កម្លាំង 444
សេះ បើធៀបនឹង 433 កម្លាំងសេះនៃសេរីមុន) ប៉ុន្តែ វាត្រូវចំណាយថែម 0,4 វិនាទីដើម្បី
បង្កើនល្បឿនពី ០ឡើងដល់ 100km/h ។
Ferrari 458 Italia, 458 Spyder និង California
![](/FileManager/Articles/mce/2012/3/6/8392-397df88e-0cdd-4398-ab50-ca9fb45b074f.jpg)
Ferrari 458 Italia ត្រូវបំពាក់ម៉ាស៊ីន V8, កម្លាំង 558 សេះ។ វាអាចបង្កើនល្បឿនពី 0 ឡើងដល់
100km/h ក្នុង 3,4 វិនាទី និងល្បឿនអតិបរមា 325km/h។
![](/FileManager/Articles/mce/2012/3/6/8392-cf93d8e8-9e19-46c0-9ff1-f26bb4140a07.jpg)
Ferrari 458 Spider ប្រើម៉ាស៊ីនដូចកំណែរ coupe ប៉ុន្តែល្បឿនអតិបរមាអន់ជាងបន្តិច
គឺ 320km/h។
![](/FileManager/Articles/mce/2012/3/6/8392-82df8c6c-2b3d-4af0-94ac-a66f91258996.jpg)
Ferrari California
Tesla
![](/FileManager/Articles/mce/2012/3/6/8392-52a1e87b-aa26-47d6-ad43-73f706591dc8.jpg)
រថយន្តប្រើ អគ្គីសនី Tesla អាចបើកបាន 384km ក្រោយពីបានបញ្ចូលអគ្គីសនី និងអាច
បង្កើនល្បឿនពី 0 ឡើងដល់ 97km/h ក្នុង 3,7 វិនាទី។
Pagini Zonda
![](/FileManager/Articles/mce/2012/3/6/8392-760043ee-0b67-4b78-85a4-ff58ce619d3d.jpg)
![](/FileManager/Articles/mce/2012/3/6/8392-1025e141-6020-4008-9726-1d7b3dc0d741.jpg)
Pagini Zonda �R� 2011 មានតំលៃ 2,3 លានដុល្លា គឺជារថយន្តមួយក្នុងចំណោមរថយន្ត
លឿនជាងគេលើពីភពលោក ដែលអាចបង្កើនល្បឿនពី 0 ឡើងដល់ 100km/h ក្នុង 2,7
វិនាទី ល្បឿនអតិបរមា 350km/h។
Lamborghini Aventador
![](/FileManager/Articles/mce/2012/3/6/8392-170114ca-70c4-4fa3-a6a6-884fa04cc418.jpg)
ជាមួយនឹងកម្លាំង 700 សេះ រថយន្តទំនើប Lamborghini Aventador អាចបង្កើនល្បឿន
ពី 0 ឡើងដល់ 100km/h ក្នុង 2,9 វិនាទី។
Bugatti Veyron Bleu Centenaire
នៅគ្រប់ទីកន្លែង រថយន្តទំនើបរបស់ Bugatti តែងតែទាក់ទាញការចាប់អារម្មណ៍ពីសំណាក់
ភ្ញាក់ទស្សនាជាងគេ។ ក្នុងពិព័រណ៍រថយន្ត Toronto 2012 កន្លងទៅនៅកាណាដា ម៉ូដែល
តំណាងគឺ កំណែរពិសេស Bugatti Veyron Bleu Centenaire។
![](/FileManager/Articles/mce/2012/3/6/8392-056c83f1-d78d-421a-bc10-9f76863cde26.jpg)
ជាមួយនឹងប្រអប់លេខ 7 លេខ DSG, រថយន្ត Bugatti Veyron ចំណាយប្រេងឥន្ធះមធ្យម
24,9 l/100 km (41,9 l/100km ក្នុងទីក្រុង និង 15,6l/100km ផ្លូវល្បឿនលឿន)៕
ដោយ៖ មិនា
ប្រភព៖ dantri, Montreal