CamNews

យល់ដឹង 

ជនជាតិអាមេរិច ព្រួយខ្លាច និងខ្វល់ចិត្ត ជម្ងឺអ្វីខ្លះជាងគេ ក្នុងឆ្នាំ ២០១៣?

ក្នុងរយះពេល ១៣ឆ្នាំ កន្លងមកហើយ Google តែងតែប្រកាសបង្ហាញនូវតារាងឈ្មោះ បណ្តា ប្រធានបទ ដែលត្រូវបានអ្នកប្រើប្រាស់អ៊ីនធឺណេត ស្វែងរកច្រើនជាងគេបំផុត។ ក្រៅពីតារាង ឈ្មោះ បណ្តាពាក្យដែលត្រូវបានគេ ស្វែងរកច្រើនជាងគេបំផុត ក្នុងឆ្នាំ ២០១៣, Google ក៏បាន ប្រកាសបង្ហាញនូវបណ្តាពាក្យ ឈ្មោះជម្ងឺ ដែលមនុស្សទូទៅ ស្វែងរកច្រើនជាងគេបំផុត ក្នុងឆ្នាំ នេះផងដែរ។

តាមប្រភពពីកាសែត Time ក្នុងពេលដែលមានរោគសញ្ញា កំពុងតែព្រួយបារម្ភ ស្តីពីសុខភាព យើង តែងតែស្វែងរកបណ្តាព័ត៌មានពាក់ព័ន្ធផ្សេងៗ នៅលើ Google និងខិតខំធ្វើរោគវិនិច្ឆ័យជម្ងឺ នោះ ដោយខ្លួនឯង។ បើតាមតារាងឈ្មោះ បណ្តាពាក្យ ស្តីពីរោគសញ្ញាជម្ងឺ ដែលពួកគេស្វែងរក គឺ មនុស្សជាច្រើន បានមានការចាប់អារម្មណ៍ ទៅលើបញ្ហាសុខភាពមួយចំនួន ដែលពាក់ព័ន្ធនឹង ការមានផ្ទៃពោះ ជម្ងឺទឹកនោមផ្អែម និងគ្រុនផ្តាសាយ។

ខាងក្រោមនេះ គឺជាតារាងឈ្មោះរោគសញ្ញាទាំង ១០ នៃជម្ងឺ ដែលត្រូវបានគេស្វែងរកច្រើន ជាងគេបំផុត នៅសហរដ្ឋអាមេរិច ក្នុងឆ្នាំ ២០១៣ នេះ ៖

- បណ្តារោគសញ្ញា ពេលមានផ្ទៃពោះ
- បណ្តារោគសញ្ញា គ្រុនផ្តាសាយ
- បណ្តារោគសញ្ញា ជម្ងឺទឹកនោមផ្អែម
- បណ្តារោគសញ្ញា នៃជម្ងឺថប់អាម្មណ៍
- បណ្តារោគសញ្ញា នៃជម្ងឺទីរ៉ូអ៊ីដ (Thyroid)
- បណ្តារោគសញ្ញា HIV
- បណ្តារោគសញ្ញា នៃជម្ងឺ Mononucleosis
- បណ្តារោគសញ្ញា នៃជម្ងឺ Lupus.
- បណ្តារោគសញ្ញា នៃជម្ងឺ Herpes.
- បណ្តារោគសញ្ញា នៃជម្ងឺរលាកសួត

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: American fear and obsessed patients lifestyle general knowledge