CamNews

ប្លែកៗ 

ស្រី្តជនជាតិ Afghanistan ផ្តល់កំណើតកូនបាន ៦នាក់

ស្រ្តីម្នាក់រស់នៅភាគខាងជើងនៃប្រទេស Afghanistan បានធ្វើអោយគ្រូពេទ្យក៏ដូចជាប្រភព
ពត៌មានជាច្រើនជាពិសេសមហាជនក្នុងប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្ត្រីរូប
នោះបង្កើតបានកូន ៦នាក់ជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យមួយឈ្មោះថា Mazar-e-Sharif ។
អ្វីដែលមិនគួរអោយជឿនោះគឺស្រ្តីខាងលើមិនបានដឹងថាគាត់ពរពោះខុសពីធម្មតានេះតាំង
ពីដើមរហូតដល់ពេលគ្រប់ខែទៀតផង។

គ្រូពេទ្យបានអោយដឹងថាស្រ្តីខាងលើមានឈ្មោះថា Sharah អាយុ ២៤ឆ្នាំមកពីភូមិដាច់ស្រ
យ៉ាលមួយនៃខេត្ត Balkh បានមកសំរាលកូននៅក្នុងមន្ទីរពេទ្យ Mazar-e-Sharif នៅថ្ងៃច័ន្ទ
ហើយគាត់សំរាលបានកូនចំនួន ៦នាក់គឺស្រី៣ និង ប្រុស៣ ហើយនេះក៏គឺជាលើកដំបូង
បង្អស់ដែលគាត់ផ្តល់កំណើតកូនផងដែរ។

Sharah បានពរពោះតាមបែបធម្មជាតិសុទ្ធសាធ ហើយគ្រូពេទ្យបានអោយដឹងថាការបង្កើត
បានទារកចំនួន ៦នាក់ដោយមិនមានប្រើប្រាស់នូវវិធីសាស្រ្តជំនួយណាមួយក្នុងការពរពោះ
គឺជារឿងដែលកម្រជួបប្រទះបំផុត។

Mirwais Rabi ប្រធានមន្ទីរពេទ្យ Mazar-e-Sharif បានអោយដឹងថា ទារកទាំង ៦នាក់នោះ
សុទ្ធតែមានសុខភាពរឹងមាំល្អទាំងអស់ប៉ុន្តែមិនគ្រប់គីឡូ ដោយទារកម្នាក់ៗមានទំងន់ត្រឹម
តែ ៧ខាំប៉ុណ្ណោះ ដោយឡែកស្រ្តីជាម្តាយក៏មានសុខភាពរឹងមាំដែរគ្រាន់តែខ្សោយកំលាំង
បន្តិចបន្តួច។ បច្ចុប្បន្នទារកទាំង ៦នោះត្រូវបានដាក់ចិញ្ចឹមនៅក្នុងកែវកញ្ចក់មួយដែលមាន
ក្រុមគិលានុបដ្ឋាយិការ និងគ្រូពេទ្យជំនាញៗមើលថែយ៉ាងយកចិត្តទុកដាក់បំផុត។

ក្រុមគ្រូពេទ្យនិយាយថាប្រសិនបើពួកគេដឹងមុនថា Sharah ពរពោះទារក ៦នាក់ដូច្នេះ ក្រុម
គ្រូពេទ្យនឹងប្រាប់អោយគាត់មកកាន់មន្ទីរពេទ្យយ៉ាងហោចណាស់បានពីរទៅបីថ្ងៃមុនពេល
សំរាល។ ភាពអស្ចារ្យរបស់ស្រ្តីឈ្មោះ Sharah នេះត្រូវបានទូរស្សន៍ជាច្រើនធ្វើការចុះផ្សាយ
នៅទូទាំងប្រទេសផងដែរ។

គួរបញ្ជាក់ផងដែរថាប្រទេស Afhanistan ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែល
មានអត្រាមរណៈភាពនៃទារកនិងម្តាយមានកំរិតខ្ពស់បំផុតក្នុងពិភពលោក។ ដូច្នេះករណី
របស់ស្រ្តីឈ្មោះ Sharah ខាងលើក៏គឺជាករណីដែលកម្របំផុតមួយនៅក្នុងពិភពលោកយើង
នេះផងដែរ៕

ប្រភព៖ BBC
ដោយ៖​ រស្មី