CamNews

ភាពយន្ត 

រឿង Superman vs Batman មានឈ្មោះជាផ្លូវការ ថ្មីមួយហើយ

បន្ទាប់ពី មានការប្រកាស ពីក្រុមហ៊ុន Warner Bros ពីការផលិតរឿង Batman vs Superman រួចមក ទស្សនិកជន មានការពុះកញ្ជ្រោល ចង់ទស្សនារឿងនេះ ជាខ្លាំង ដែលអ្នកដឹកនាំរឿង Zack Snyder ជាអ្នកដឹករឿងនេះ ។



ជាមួយនិងឈ្មោះ Batman vs Superman ត្រូវបានទស្សនិកជន និយាយថា ចំណងជើងនេះ វាដូចជា មិនសូវពេញលេញ សោះឡើយស្រាប់តែ ថ្មីៗនេះ Warner Bros បានប្រកាស ពីឈ្មោះពេញរបស់ រឿងនេះហើយ ។ " Batman vs Superman : Dawn Of Justic " គឺជាចំណងជើងរឿង ថ្មីមួយតែម្តង ដែលយើងស្តាប់ទៅ មិនមែន Batman នឹងវ៉ៃគ្នាជាមួយនិង Superman ឡើយតែពួកគេ នឹងរួមដៃគ្នា ដើម្បីយុត្តិធម៌ ។



តារាម៉ូដែលស្រីស្អាត Gal Godot នឹងសំដែងជាតួ Wonder Woman នៅក្នុងរឿងនេះ ចំណែក Jesse Eisenberg នឹងសំដែងជា Lex Luthor ។ រឿងនេះនឹងថត នៅក្នុងអាមេរិក អាហ្រ្វិក និងភាគខាងត្បូង សមុទ្រ ប៉ាស៊ីហ្វិក ។ រឿងនេះ មានគំរោងដាក់ បញ្ចាំងនៅក្នុង ខែឧសភា ២០១៦ ខាងមុខនេះ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ cna 


Tags: star movie batman vs superman batman superman