FBI (ក្រសួងស៊ើបការណ៍របស់អាមេរិក)កំពុងមានបំណងតាមដានព័ត៌មានទាំងអស់ដែលអ្នក
ប្រើប្រាស់បានបង្ហោះនៅលើបណ្ដាញសង្គម ដូចជា Facebook, Twitter ឬ Myspace ជាដើម
ដែលជាកន្លែងអាចបង្ហោះ និងទទួលព័ត៌មានបានច្រើន និងលឿនបំផុត។
ព័ត៌មានខាងលើ ត្រូវបាន FBI សរសេរលំអិតនៅក្នុងឯកសារ PDF មួយដែលមានកម្រាស់១២
ទំព័រ ពួកគេក៏កំពុងស្វែងរកដៃគូសហការណ៍មួយដើម្បីបង្កើត software សម្រាប់គេហទំព័រ
មួយដែលអាចតាមដានព័ត៌មានរបស់អ្នកប្រើប្រាស់ដោយស្វ័យប្រវត្ត។ ដោយសារតែ FBI គឺ
ជាទីភ្នាក់ងារមួយ ដែលទាក់ទងនឹងបញ្ហាសន្ដិសុខ ដូច្នេះការធ្វើនេះក៏មិនស្ថិតក្រៅពីតួនាទី
របស់ពួកគេនោះដែរ។
ទីភ្នាក់ងារនេះ មានបំណងចង់កែលំអសមត្ថភាពស៊ើបការណ៍ក្នុងរយៈពេលប្រាកដប្រជាមួយ
ដើម្បីទប់ទល់ទៅនឹងការគំរាមផ្នែកសន្ដិសុខនាពេលអនាគត។ FBI ក៏បានលើកឡើងនូវមុខ
ងារមួយចំនួនដែលប្រព័ន្ធ(software)នេះត្រូវមាន ដូចជាសមត្ថភាពស្វែងរកដោយស្វ័យប្រវត្ត
នូវព័ត៌មានសំខាន់ៗនៅលើគេហទំព័រសង្គម និងប្រភពព័ត៌មានផ្សេងៗជាមួយនឹងពាក្យគន្លឹះ
គឺ"ភេរវកម្ម","ឧក្រិដ្ឋកម្មអ៊ិនធើរណែត","តាមដាន"។ល។ ក្រៅពីនេះ software ក៏ត្រូវតែមាន
លទ្ធភាព តាមដានគោលដៅមួយ គឺអ្នកប្រើប្រាស់ម្នាក់ ឬមួយក្រុម និងវិភាគសកម្មភាពទាំង
អស់របស់ពួកគេ។
បច្ចុប្បន្ន FBI មិនទាន់លើកឡើងអំពីការវិភាគ និងដំណើរការរបស់ប្រព័ន្ធតាមដានឆ្លាតវៃមួយ
នេះនៅឡើង។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធនេះនឹងត្រូវបានគេចាប់ផ្ដើមបង្កើតឡើងនា
ពេលឆាប់ៗខាងមុខ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ ZDNet