CamNews

រថយន្ត 

ចិននឹងប្រើរថយន្ដក្រុងធុនយក្សនៅពេលខាងមុខ

ប្រទេសចិនជាប្រទេសមួយដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ជិត
១,៥ពាន់លាននាក់។ ប្រទេសនេះតែងតែត្រូវជួបប្រទះនឹងបញ្ហាចរាចរ ជាពិសេសគឺ
ចរាចរសាធារណៈ។ ដូច្នេះ រថយន្ដក្រុងគឺជាយានយន្តសាធារណៈដ៏មានប្រសិទ្ធិភាពដើម្បី
ដោះស្រាយបញ្ហានេះ។


គេបានដឹងថា រដ្ឋាភិបាលចិនកំពុង មានគំរោងប្រើរថយន្ដក្រុងប្រភេទធំជាងគេនៅលើពិភព
លោក ដែលមានឈ្មោះថា Youngman JNP6250G ជាផ្លូវការ ។ រថយន្ដក្រុងឮនេះមានប្រវែង
២៥ ម៉ែត្រ គឺវែងជាង ១៣ ម៉ែត្របើធៀបនឹងរថយន្ដក្រុងធម្មតា អាចដឹកជញ្ជូនអ្នកដំណើរ
បានរហូតដល់ ៣០០ នាក់។

តាមគម្រោង ប្រភេទរថយន្ដនេះនឹងត្រូរបានដាក់អោយដំណើរការជាផ្លូវការនៅលើដងវិថី
ភ្ជាប់ Beijing និង Hanchou ដែលជាទីក្រុង ២ មានប្រជាជនច្រើនជាងគេនៅប្រទេសចិន។

រថយន្ដនេះ មានទំហំធំ ល្បឿនអតិបរមាគឺ 80គ.ម ក្នុងមួយម៉ោងតែប៉ុណ្ណោះ តែនេះជា
ល្បឿនមួយដែលអាចទទួលយកបានចំពោះយានយន្តសាធារណ:។


ប្រភព ៖ marketplace
ដោយ មិនា

Tags: chinabusyoungman jnp 6250g