ព័ត៌មានកីឡា៖ ខ្សែបម្រើវ័យក្មេងជម្រើសជាតិ Serbian ឈ្មោះ Marko Grujic បានបញ្ចប់កិច្ចពិភាក្សាទាំងស្រុង ដោយសម្រេចចិត្ដយល់ព្រមផ្ទេរចូលមកកាន់ទឹកដី Liverpool ក្នុងតម្លៃខ្លួន ៥.១លានផោន រយៈពេលកុងត្រា ៥ឆ្នាំ។
កីឡាករ Marko Grujic វ័យ ១៩ឆ្នាំ នឹងក្លាយជាមុខសញ្ញាកីឡាករទី១ របស់លោក Jurgen Klopp ដែលបានចុះហត្ថលេខាទទួលយក ចាប់តាំងពីគាត់បានចូលគ្រងតំណែងក្នុងកឹ្លប Liverpool មកម្ល៉េះ ហើយលើសពីនេះទៅទៀត បើយោងតាមការអះអាងរបស់គេហទំព័របានបន្ថែមថា ទីផ្សាររបស់ Marko Grujic ត្រូវបានមានការចាប់អារម្មណ៍ពីបណ្ដាក្លឹប Inter Milan និង Chelsea ក៏ប៉ុន្ដែមិនអាច ប្រជែងបាន ខណៈដែល លោក Jurgen Klopp បានលូកដៃចូលប្រជែង។
បើយោងទៅតាមលក្ខខណ្ឌនៃកិច្ចកុងត្រាដែលបានចែង Marko Grujic ត្រូវវិលត្រលប់ទៅកាន់ក្រុមជម្រើស ជាតិ វិញបណ្ដោះអាសន្នសិន ក្រោយមកនឹងត្រូវវិលត្រលប់មកកាន់ Liverpool នារដូវក្ដៅខាងមុខ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ soccerlens