CamNews

ម៉ូដែល 

Zahia Dehar បង្ហាញម៉ូដែលឈុតក្នុងពិសេស

ជាមួយនឹងគំនិតច្នៃប្រឌិតខ្ពស់ បន្ទាប់ពីបានឈប់ធ្វើជាអ្នកបង្ហាញម៉ូដ Zahia Dehar បែរជា
មកធ្វើជាអ្នករចនាម៉ូដទៅវិញ ដែលបច្ចុប្បន្នកេរ្តិ៍ឈ្មោះរបស់ "hot girl" រូបនេះហាក់ដូចជាមាន
ភាពល្បីល្បាញកាន់តែខ្លាំងឡើងៗ ក្រោយពីរឿងអាស្រូវស្នេហារបស់នាងជាមួយតារាបាល់
ទាត់បារាំង។

ការដែល Zahia Dehar បានលេចមុខនៅលើទំព័រទស្សនាវដ្ដីម៉ូដែលសំលៀកបំពាក់ជាច្រើន
ដូចជា V ឬ Vanity Fair ជាដើម គឺជារឿងធម្មតា ប៉ុន្ដែអ្វីដែលគួរភ្ញាក់ផ្អើលនោះ គឺថា នាងបាន
បញ្ចេញម៉ូដែលសំលៀកបំពាក់សិចស៊ី ប្រកប់ដោយភាពច្នៃប្រឌិត។



Zahia Dehar ផ្ទាល់ក៏បានចូលរួមបង្ហាញម៉ូដសំលៀកបំពាក់ដែលខ្លួនបានរចនា នៅលើ
catwalk ។ ម៉ូដែលឈុតក្នុងទាំងនេះមានភាពសិចស៊ីមិនចាញ់រាងកាយដ៏ស្រស់ខ្ចីរបស់នាង
នោះដែរ៕




ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

Tags: modelhot girlbikiknizahia dehar