CamNews

ប្លែកៗ 

ស្ទះចរាចរណ៍ កកកុញខ្លាំង ៥០គ.ម នៅទ្រឹង ច្រើនជាង ៤៨ម៉ោង ខ្លះដាច់បាយ ខ្លះដាច់ទឹក នៅបណ្តោយផ្លូវ ហាយវេ

ស្ទើរតែមិនគួរអោយជឿ ៖ សារព័ត៌មាន បរទេស ចុះផ្សាយអោយដឹងថា ប៉ូលីស  ប្រទេស កេនយ៉ា ត្រូវបានដាក់ពង្រាយ ក្នុងបេសកម្ម សម្រួលដល់ការស្ទះចរាចរណ៍ រយៈចម្ងាយ ឆ្ងាយដល់ទៅ ៥០ គ.ម នៅតាមបណ្តោយផ្លូវហាយវេ ពី ខេត្ត Mombasa ទៅកាន់ខេត្ត Nairobi ។

ប្រភពបញ្ជាក់អោយដឹងថា ផ្លូវហាយវេ មួយខ្សែនេះ គឺជាសរសៃឈាម  នៃសេដ្ឋកិច្ច តំបន់អាហ្រ្វិក ភាគខាងលើ ដែលមានការតភ្ជាប់ផែសមុទ្រ Mombasa ទៅកាន់ប្រទេស  Uganda, South Sudan និង Rwanda ជាដើម ។ អ្នកនាំ  ពាក្យអោយ  សារព័ត៌មាន ប៊ីប៊ីស៊ី  អោយ ដឹងថា ហេតុផលចម្បង ដែលនាំអោយមានការកកស្ទះ    និយាយ លែងចេញ ប្រការនេះ គឺបណ្តាលមកពី សកម្មភាពជួស ជុលផ្លូវឡើងវិញ បន្ទាប់ពីទទួលរងនូវ   ការខូចខាតដោយសារ ជំនន់ទឹកភ្លៀង រយៈពេលប៉ុន្មានថ្ងៃ​ចុងក្រោយនេះ នៅក្នុងប្រទេស កេនយ៉ា ។

របាយការណ៍  បញ្ជាក់ថា  សរុប  រថយន្ត ច្រើនជាង ១៥០០ គ្រឿង  បា  នកកស្ទះ ចរាចរណ៍រយៈ ចម្ងាយ ឆ្ងាយខ្លាំងលើកនេះ ដល់ទៅ ៥០គ.ម ដោយសកម្មភាពចរាចរណ៍  នៅទ្រឹង តិចបំផុត ៤៨ ម៉ោងឯណោះ  ។ ជាការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់ ពលរដ្ឋក្នុងស្រុក ដែលជាអ្នកបើកបរ រថយន្តដឹកទំនិញ កកស្ទះ ចរាចរណ៍លើអោយដឹងថា ខ្ញុំដាច់បាយ ដាច់ទឹក ២ ថ្ងៃមកហើយ សូម្បី តែមុជទឹក ឬក៏ផ្លាស់ប្តូរសម្លៀកបំពាក់ ក៏គ្មានផង ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Kenya Africa Johannesburg