CamNews

ព័ត៌មានអន្តរជាតិ 

២៧ នាក់ស្លាប់ ក្រោយរថយន្តពីរគ្រឿង ល្បងកម្លាំង ជាមួយនឹងរថភ្លើង

ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ពីគេហទំព័រសារព័ត៌មានបរទេស ស៊ិន
ហួរ ដែលទើបតែបានចេញផ្សាយ  កាលពីវេលាល្ងាចម្សិលមិញនេះ ​  អោយដឹងថា យ៉ាង
ហោចណាស់ ក្រុមមនុស្ស ២៧ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៣២  នាក់ផ្សេងទៀត
រងរបួសធ្ងន់ ក្រោយពីមានឧបទ្ទេវហេតុ  គ្រោះថ្នាក់រថភ្លើងបុកជាមួយនឹងឡានប៊ើស។

គួររំឭកផងដែរថាករណីគ្រោះថ្នាក់សម្លាប់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់មួយនេះបានកើត
ឡើងកាលពីថ្ងៃទី ១៨ វិច្ឆិកា ម្សិលមិញនេះ  នៅឯតំបន់  Dahshur​  ជិតទីក្រុង Cairo ប្រ
ទេសអេហ្ស៊ីប ។  ជាមួយនឹងសោកនាដកម្មដ៏គួរអោយសោកស្តាយលើកនេះ  ក្រុមមន្រ្តី
ប៉ូលីសក៏ដូចជា ភ្នាក់ងារសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យ បានចុះទៅដល់កន្លែងកើតហេតុ
ដោយនៅក្នុងនោះ       បានបញ្ជូនជនរងគ្រោះ ដែលពុំទាន់បានស្លាប់បាត់បង់ជីវិត ទៅ
សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក្នុងស្រុកមួយកន្លែង។

យ៉ាងណាមិញ បើតាមការអោយដឹងពីមន្រ្តីផ្លូវការ មកពីនាយកដ្ឋានសង្គ្រោះបន្ទាន់ក្នុង
ស្រុក អះអាងអោយដឹងថា ករណីគ្រោះថ្នាក់រថភ្លើងដឹកទំនិញ បុកនឹងរថយន្តក្រុង និង
រថយន្តដឹកទំនិញមួយផ្សេងទៀតលើកនេះ បានកើតឡើង នាវេលាព្រឹកព្រលឹម ថ្ងៃច័ន្ទ
ទី ១៨ ខែវិច្ឆិកា ម្សិលមិញនេះ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Egypt Cairo Train Crash Truck Minibus Sky news