CamNews

តារា 

ស្វែងយល់ពីជីវិតរបស់ Whitney Houston តាមរយៈរូបភាព

Whitney Elizabeth Houston កើតថ្ងៃទី ៩ ខែសីហា ឆ្នាំ១៩៦៣ ជាតារាចម្រៀង Pop និង R&B
ហើយក៏ជាតារាសំដែងម្នាក់ផងដែរ។ Whitney គឺជាតារាចម្រៀងមួយក្នុងចំណោមតារាល្បី និងមានឥទ្ធិពលជាងគេគ្រប់សម័យកាល ហើយត្រូវបានគេវាយតំលៃថាជាតារាចម្រៀងលក់
បាន CD Album ច្រើនជាងគេលំដាប់លេខ ៤ ក្នុងវិស័យឧស្សាហកម្មតន្រ្តីអាមេរិក បន្ទាប់ពី
Barbra Streisand, Madonna និង Mariah Carey។

ប្រភេទតន្រ្តីចម្បងរបស់ Whitney Elizabeth Houston គឺ ballad និង Pop-dance។ Whitney
Elizabeth Houston ត្រូវបានប្រៀបប្រដូចទៅនឹង "តារាស្រីមាស"របស់វិស័យតន្រ្តីក្នុងសម័យ
ឆ្នាំ ៨០ និង ៩០។ Whitney ជាសិល្បការនី ដំបូង និងតែមួយគត់ដែលមាន CD single ចំនួន
៧ ស្ថិតក្នុងបញ្ជី Billboard Hot 100 របស់អាមេរិក។


Whitney ចាប់ផ្តើមអាជីពតន្រ្តីរបស់ខ្លួន ពីការច្រៀងក្នុងវិហារកាតូលិក។ បន្ទាប់មក ក៏បាន
ធ្វើសហការណ៍ជាមួយ Jermaine Jackson សម្តែងក្នុងកម្មវិធីតូចមួយចំនួន។ ឆ្នាំ ១៩៨៤,
Whitney Houston (ខាងឆ្វេង) និង Jermaine Jackson ច្រៀងជាមួយគ្នាក្នុងរាត្រីប្រគំតន្រ្តី
មួយ។


ឆ្នាំ១៩៨៥ Whitney Houston ចេញ album ជាផ្លូវការដែលប្រើឈ្មោះរបស់ខ្លួន។ ឆ្នាំ១៩៨៦
Whitney Houston ច្រៀងនៅក្នុងការប្រកុំតន្រ្តីមួយនៅ Boston។


ឆ្នាំ១៩៨៨ Whitney ទទួលរង្វាន់ Grammy


ឆ្នាំ១៩៩២ គាត់រៀបការជាមួយ​ Bobby Brown។ ប៉ុន្តែ ដោយសារយកប្តីញៀនថ្នាំ Whitney
ក៏ត្រូវញៀនថ្នាំដូចគ្នា តែក្រោយមកក៏បានចូលទៅមជ្ឈមណ្ឌលបន្សាប់ថ្នាំញៀន។


ឆ្នាំ១៩៩២​ នេះដែរ គាត់ចូលរួមសម្តែងក្នុងរឿង "The Bodyguard" និង បទចម្រៀងដែល
Whitney សម្តែងក្នុងរឿងនេះ គឺបទ "I will always love you" បានក្លាយទៅជាបទចម្រៀង
អមតៈ ហើយបានបង្កើត ឯតទគ្គកម្ម Album លក់ដាច់ជាងគេតាំងពីមុនមក។

ឆ្នាំ១៩៩៩ Whitney ច្រៀងបទ "Until you come back to me" ក្នុងពិធីប្រគល់រង្វាន់តន្រ្តី
អាមេរិក លើកទី២៦។

ឆ្នាំ ២០០០ Whitney ត្រូវទៅមជ្ឈមណ្ឌលបន្សាប់គ្រឿងញៀន។ ក្រោយពីញៀនថ្នាំ គាត់ក៏
លែងលះប្តី។


Whitney និង Bobby Brown លែងលះគ្នានៅឆ្នាំ២០០០ ហើយក៏ត្រឡប់ជាមួយគ្នាវិញ។
ឆ្នាំ២០០៣ គាត់ និងប្តីគឺ Bobby Brown សម្តែងជាមួយគ្នានៅ Las Vegas។


មានពេលមួយ ដោយសារ ត្រូវទៅបន្សាបគ្រឿងញៀនជាបន្តបន្ទាប់ ដូច្នេះ ទឹកមុខ​គាត់
ពិតជាពិបាកមើល។


ទោះបីជាត្រូវទៅបន្សាបគ្រឿងញៀនជាបន្តបន្ទាប់ ប៉ុន្តែ Whitney នៅតែចូលរួមបណ្តា
ព្រឹត្តិការណ៍តន្រ្តី ហើយខិតខំយកមកវិញនូវអ្វីដែលខ្លួនបានបាត់បង់។


ខែកក្កដា ឆ្នាំ២០០៩ Whitney Houston ត្រឡប់មកកាន់ឆាក់តន្រ្តីវិញខណៈដែលមាន
សន្និសិទកាសែតមួយ ប្រកាសពី album "I look to you"។


ឆ្នាំ២០០៩ Whitney Houston សម្តែងក្នុងពិធី ប្រគល់រង្វាន់តន្រ្តីអាមេរិកលើកទី ៣៧
នៅ Los Angeles។


ក៏ប៉ុន្តែ ដោយសារសម្លេងច្រៀងអន់ថយ Whitney Houston ក៏បានសុំលុបចោល tour សម្តែង
ជាច្រើនក្នុងឆ្នាំ ២០១០។


ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១១ Whitney Houston សម្តែងក្នុងពិធីជប់លៀង Pre-Grammy
Gala And Salute To Industry Icons គឺជាពិធីជប់លៀងមួយ ត្រូវបានប្រារព្ធឡើងមុនពិធី
ចែកពានរង្វាន់ Grammy ដើម្បីសម្តែងការគោរពអ្នកបានជួយវិភាគទានក្នុងវិស័យ
ឧស្សាហកម្មតន្រ្តី។

ដោយ៖ មិនា
ប្រភព៖ NS

Tags: photolifewhitney-houston