លោក Lee Charie បុរសជនជាតិអង់គ្លេសវ័យ ៣២ ឆ្នាំម្នាក់ដែលជាមនុស្ស ជីវិតថ្លៃ នៅតែរសរាន
មានជីវិតក្រោយពេលដែលលោកបានបាត់បង់ខួរក្បាលនិងលលាដ៌ក្បាលមួយចំហៀងមកនោះ។
រឿងហេតុរបស់លោកនោះគឺលោកបានទៅលេងស្រុកថៃហើយបានរអិលធ្លាក់ពីលើរានហាលនៃ
បន្ទប់សណ្ឋាគារធ្លាក់មកចំក្នុងអាងហែលទឹក ដែលមានកំពស់ជាង ៧ ម៉ែត្រ ហើយលោកត្រូវបាន
គេបញ្ជូនទៅសង្គ្រោះបន្ទាន់។
លលាដ៌ក្បាលរបស់លោកបានបែកធ្ងន់ធ្ងរដែលបណ្ដាលឱ្យគេត្រូវធ្វើការវះកាត់យកលលាដ៌ក្បាល
ដែលបែកចេញអស់មួយចំហៀងក្បាលហើយសូម្បីតែខួក្បាលផ្នែកខាងឆ្វេងរបស់លោកក៏ត្រូវយក
ចេញផងដែរ។ តែវាជារឿងដែលមិននឹកស្មានដល់មួយដែលលោកនៅតែរសរានមានជីវិត។
ខួរក្បាលមួយចំហៀងរបស់លោកដែលត្រូវបានគេយកចេញនោះគឺនៅរស់ និងមានសភាពល្អនៅ
ឡើយហេតុនេះហើយលោកបាននាំយកវាមកអង់គ្លេសវិញដើម្បីសុំឱ្យគ្រូពេទ្យកែឆ្នៃលលាដ៌ដែក
ដែលអាចផ្ទុកខួរក្បាលរបស់លោកឱ្យបានពេញវិញបាន។ សព្វថ្ងៃនេះលោក Charie គឺមានសុខ
ភាពល្អជាធម្មតាទេ៕
ដោយ៖ផានិត
ប្រភពពី៖ K14