CamNews

ជីវិត និងការងារ 

រឿងហេតុរបស់ មនុស្សដែលកើតមក មានបេះដូងនៅក្រៅខ្លួន

មនុស្សយើងករកើតក្នុងផ្ទៃម្ដាយអាចមានបញ្ហានៃការបង្កកំណើតរូបរាងខុសធម្មតាទៅតាមអការៈ
ដែលអ្នកម្ដាយបានបន្សល់ទុកនៅពេលពរពោះ ហើយវាជារឿងកម្រមួយដែលម្ដាយមានកូនកើត
មើលមានបេះដូងនៅក្រៅខ្លួននោះ តែខាងក្រោមនេះគឺជារឿងហេតុ ៣ ដែលជារឿងពិត។

១. Audrina Cardenas កើតមកមានបេះដូងនៅក្រៅខ្លួន

ទារិការរូបនេះបានកើតក្នុងមន្ទីរពេទ្យមួយនៃទីក្រុង Houston រដ្ឋតិចសាស សហរដ្ឋអាមេរិកដែល
នាងបានប្រសូតកាលពីឆ្នាំទៅមិញនេះទេ ហើយនាងមានបេះដូងមួយចំហៀងហៀរចេញមកក្រៅ
ដើមទ្រូងដែលបណ្ដាលឱ្យក្រុមគ្រូពេទ្យ និងក្រុមគ្រួសាររបស់នាងមានការតក់ស្លុតជាខ្លាំង។ ក្រោ
យពេលចំណាយពេលជាង ១៦ ម៉ោងក្នុងការវះកាត់រួចមកនោះនាងមានសំណាងអាចរស់រានមាន
ជីវិតបន្តទៅទៀត ហើយមកដល់ពេលនេះនាងមានសុខភាពល្អជាធម្មតា។


២. Ryan

កុមាររូបនេះរស់នៅ Pennsylvania សហរដ្ឋអាមេរិក ហើយគេកើតមកគឺមានបេះដូងដុះចេញមក
ក្រៅមួយចំហៀងដែលធ្វើឱ្យសសៃអាកទែរបស់គេត្រូវបានកាត់ផ្ដាច់ចេញពីបេះដូងហើយបេះដូង
របស់គេរស់តែមួយចំហៀងប៉ុណ្ណោះ ក្រោយមកការវះកាត់បានសម្រេចគេក៏អាចរស់រានមានជីវិត
បានហើយមានសុខភាពល្អទៀតផង។


៣. Hoang Vinh

បុរសម្នាក់នេះរស់នៅខែត្រ Henan ប្រទេសចិនដែលគាត់ក៏មានបញ្ហាមិនខុសពីក្មេងៗខាងលើ
ប៉ុន្មាននោះទេ គាត់ក្រោយប្រសូតគេសង្កេតឃើញថាមានដុំអ្វីមួយដែលលៀនចេញមកពីដើម
ទ្រូងរបស់គាត់ ឪពុកម្ដាយរបស់គេបានយកគេទៅមន្ទីរពេទ្យហើយទើបបានដឹងថានោះគឺជា
បេះដូង ដោយសារតែបច្ចេកវិទ្យាមិនទាន់សម័យ គេមិនអាចធ្វើការវះកាត់តែផ្ដេសផ្ដាសបាននោះ
ទេហើយគេបានរស់នៅមកដល់អាយុជាង ២០ ឆ្នាំទាំងបេះដូងនៅខាងក្រៅ៕

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: life living lifestyle