មួយផ្នែកធំនៃអ្នកមានរបស់សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ នៅតែមានជីវិតរស់នៅដោយការ
សប្បាយរីករាយ ដោយមានស្រាបៀរ កាហ្វេ ភីហ្សា និងមានឱកាសចូលរួមមហោស្របភាព
យន្ដអន្ដរជាតិផងដែរ នេះបើតាមទំព័រសារព័ត៌មាន Global Post របស់អាមេរិក។
Global Post ដកស្រង់សំដីរបស់ក្រុមបុគ្គលិកផ្ដល់ជំនួយ អ្នកជំនួញ និងក្រុមអ្នកការបរទេស បាន
ឱ្យដឹងថា ពុំមែនប្រជាពលរដ្ឋកូរ៉េខាងជើងទាំងអស់ សុទ្ធតែអាចចេញចូលក្រុង ព្យុងយ៉ាងដោយ
សេរីដូចគ្នានោះទេ ការចេញចូលរដ្ឋធានីមួយនេះ ត្រូវបានរដ្ឋាភិបាលរឹតបន្ដឹងយ៉ាងខ្លាំង។
ប្រភពពី Global Post ក៏បានឱ្យដឹងថា អ្នកដែលស្ថិតក្នុងគ្រួសាររបស់មន្ដ្រីរដ្ឋការនៅកូរ៉េខាងជើង
ឬគេហៅថា “មនុស្សលំដាប់សំខាន់” ទទួលបានជីវភាពរស់នៅល្អប្រសើរ និងមានអទិភាព ជាង
ពលរដ្ឋសាមញ្ញ។
ខាងក្រោមនេះគឺជាបណ្ដាផលប្រយោជន៍ដែលក្រុមអ្នកមាននៅកូរ៉េខាងជើង ទទួលបាន៖
១/ ស្រាបៀរ
ព្យុងយ៉ាងគឺជាស្រុកកំណើតរបស់ Taedonggang ដែលជាស្រាបៀរច្រកដបមួយប្រភេទ ត្រូវបាន
ផលិតដោយរដ្ឋាភិបាល ហើយឈ្មោះនេះត្រូវបានដាក់ទៅតាមឈ្មោះទន្លេ Taedong ក្នុងក្រុង
ព្យុងយ៉ាង។ ទំព័រ The New York Times របស់អាមេរិក ធ្លាប់បានវាយតម្លៃថា នេះ គឺជាស្រាបៀរ
ឆ្ងាញ់បំផុតនៅកូរ៉េខាងជើង។
ប្រព័ន្ធផលិតស្រាបៀរ នៅក្នុងរោងចក្រមួយនៃក្រុងព្យុងយ៉ាង។ រូប ៖ Reuters
កាលពីឆ្នាំ ២០០០ អតីតអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសស៊្វីស បានទិញ និងបញ្ជូនបច្ចេកវិទ្យា ម៉ាស៊ីនផលិតរបស់រោងចក្រផលិតស្រាបៀមួយដែលមានអាយុកាល ១៨០ឆ្នាំ ពីប្រទេសអង់គ្លេស
ទៅកាន់កូរ៉េខាងជើង។ Global Post បានចេញផ្សាយថា ក្រោយមក រោងចក្រនេះត្រូវបានដាក់នៅ
ក្រុងព្យុងយ៉ាង។
លោក Volker Eloesser អ្នកជំនួញជនជាតិអាល្លឺម៉ង់ម្នាក់ ដែលគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាមួយ
នៅកូរ៉េខាងជើង និយាយប្រាប់សារព័ត៌មានអាមេរិកថា លោកតែងចូលហាងស្រាបៀរមួយស្ថិត
នៅលើដំបូលនៃផ្សារទំនើប Rakwon នៅកណ្ដាលក្រុងព្យុងយ៉ាង។
នៅក្នុងផ្សារទំនើបសម្រាប់ក្រុមអ្នកមាននៅកូរ៉េខាងជើងនេះ អតិថិជននឹងអាចប្រទះឃើញស្បែក
ជើងយីហោ Adidas និងស្រា whiskey របស់អាមេរិក។
២/ ហាងកាហ្វេ នំសាំងវិច និងភីហ្សា
ហាងកាហ្វេ Viennese ស្ថិតនៅក្នុងទីលាន Kim Il Sung មានលក់ “Wiener Melange” ជាភេសជ្ជៈ
ពិសេសមួយប្រភេទរបស់ អូទ្រីស ដែលដូចទៅនឹងកាហ្វេទឹកដោះគោ cappuccino របស់អ៊ីតាលី។
ស្ដ្រីកូរ៉េខាងជើង ក្នុងសម្លៀកបំពាក់ប្រពៃណី ដើរកំសាន្ដក្រុង។ រូប ៖ Reuters
អ្នកមានរបស់កូរ៉េខាងជើង ក៏ថែមទាំងអាចហូបកាហ្វេនៅក្នុងបណ្ដាហាងដែលស្ថិតនៅតាមសង
ខាងផ្លូវ Sungri ឬហូបទឹកតែក្នុងសណ្ឋាគារខ្លះ ក្នុងចំណោមសណ្ឋាគារធំៗ នៅក្រុងព្យុងយ៉ាង។
ឆ្នាំ ២០១០ មន្ត្រីជាន់ខ្ពស់ម្នាក់ ជាកូនស្រីរស់អតីតមេដឹកនាំ Kim Il Sung គឺលោកស្រី Kim Kyong-
hui ដែលត្រូវបានគេស្គាល់ថាជាស្ដ្រីដែលមានអាណាចបំផុតរបស់កូរ៉េខាងជើង បានបើកសម្ពោធ ហាងសាំងវិចដំបូងបង្អស់របស់ប្រទេសនេះ។ Global Post សរសេរថា នៅកូរ៉េខាងជើង នំប៉័ងសាំង
វិចនេះត្រូវបានគេដាក់ឈ្មោះថា “នំប៉័ងសាច់ចិញ្ច្រាំ” ចំណែកភេសជ្ជៈ កូកា ត្រូវគេហៅថា “ទឹកស្ករ
carbonate” ។
ហាងលក់អាហារស្រាប់ នៅកូរ៉េខាងជើងមួយចំនួនតូច ក៏មានលក់ដំឡូងបារាំងបំពង មាន់បំពង
និងភីហ្សាផងដែរ។
ក្រៅពីក្រុមអ្នកមាននៅកូរ៉េខាងជើង ភ្ញៀវទេសចរណ៍បរទេសដែលធ្វើដំណើរតាមជើងហោះហើរ
របស់ក្រុមហ៊ុន អាកាសចរណ៍កូរ៉េខាងជើង Air Koryo ក៏អាចបញ្ជាទិញ “នំប៉័ងសាច់ចិញ្ច្រាំ” នេះ។
៣/ មហោស្រពភាពយន្ដអន្ដរជាតិ
ប្រភពពី Global Post អះអាងថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un តែងប្រារព្ធមហោស្រព
ភាពយន្ដអន្ដរជាតិ ពីរលើកក្នុងមួយឆ្នាំ។
សាលមហោស្រពភាពយន្ដអន្ដរជាតិ នៅក្រុង ព្យុងយ៉ាង ពេញដោយមនុស្ស កាលពីខែធ្នូ ឆ្នាំ
២០០៨។ រូប ៖ leonidpetrov.wordpress.com
សារព័ត៌មានអាមេរិក ចេញផ្សាយថា ៖ “ជាការពិត ខ្សែភាពយន្ដដែលត្រូវបានយកមកបញ្ចាំងក្នុង
មហោស្រពនេះ ត្រូវបានគេសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់។ ក្រៅពីខ្សែភាពដែលមានចរិត
ឃោសនាឱ្យរដ្ឋាភិបាល ដែលផលិតដោយសាលាភាពយន្ដក្រុងព្យុងយ៉ាង ទស្សនិកជនក៏មាន
ឱកាសទស្សនាខ្សែភាពយន្ដជាច្រើន របស់អឺរ៉ុប និងអាស៊ីទៀតផង”។
មហោស្រពភាពយន្ដ ឆ្នាំ ២០១២ ក៏មានបញ្ចាំងរឿង Comrade Kim Goes Flying (សមមិត្ដ គីម នឹង
ហោះហើរ) និងខ្សែភាពយន្ដមួយចំនួនដែលជាស្នាដៃរបស់ក្រុមអ្នកផលិតភាពយន្ដកូរ៉េខាងជើង
សហការណ៍ជាមួយអឺរ៉ុប។
៤/ ភ្នំ Taesong
ភ្នំ Taesong គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយរបស់កូរ៉េខាងជើង ដោយនៅទីនោះ មាន
ទិដ្ឋភាពយ៉ាងស្រស់ស្អាត ហើយវាក៏ជាភ្នំដែលមានបូជនិយដ្ឋានមួយសំខាន់ផងដែរ។ នៅក្នុង
បូជនិយដ្ឋាននេះ ក៏ជាទីសម្រាកចុងក្រោយរបស់ម្ដាយ និងប្រពន្ធដំបូងរបស់អតីតមេដឹកនាំ Kim
Il Sung ។
ទិដ្ឋភាពនៅបូជនិយដ្ឋាន លើភ្នំ Taesong ។ រូប ៖ flickr.com
ដោយ ៖ តារា
ប្រភព ៖ Global Post