CamNews

តារា 

ពេជ្រ សេរីរ័ត្ន ចូលប្រឡូក ក្នុងពិភពសិល្បៈវិញ ក្នុងនាមជាតារាចម្រៀង

ភ្នំពេញ៖  ពេជ្រ សេរីរ័ត្ន ជាអតីតពិធីការិនី ដ៏ឆ្នើមមួយរួប ប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន ប៉ុន្តែ
នាងបានចាកចេញ ពីទ្រនំរបស់ខ្លួន ដោយសារតែនាងមាន ភាពរកាំរកូសមិន អាចជួសជុលបាន
ជាមួយនឹងមិត្តប្រុស ដែលគេស្គាល់ថាជា អ្នកគ្រប់គ្រងក្នុងកម្មវិធីតន្ត្រីយុវវ័យ ប្រចាំស្ថានីយទូរ
ទស្សន៍បាយ័ន គឺលោក គង់ វិសាល ក្នុងរឿងស្នេហាដែល អ្នកទាំងពីរខំថែរក្សា អស់រយៈពេលជិត
៧ឆ្នាំមកហើយនោះ។ ចាប់តាំងពីការចាកចេញ ពីសិល្បៈមក ទស្សនិកជនពុំឃើញ វត្តមានរបស់
នាង តាមស្ថានីយទូរទស្សន៍ ណាមួយនោះទេ ពោលគឺបាត់មុខ ទាំងស្រុងតែម្តង។

ប៉ុន្តែការចាកពីពិភពសិល្បៈ តែងមានព័ត៌មានជាច្រើន លេចឮជាហូរហែថា អតីតពិធីការិនី ពេជ្រ
សេរីរ័ត្ន មានកូនជាមួយ នឹងមន្ត្រីអ្នកមានលុយ ប៉ុន្តែជាបុរសលាក់មុខ ។ មិនតែប៉ុណ្ណោះនាងថែម
ទាំងមានលុយបើកហាង Spa ហើយហាង spa នោះត្រូវគេសង្ស័យថា ជាការឧបត្ថម្ភពី ម្ចាស់សេ្នហ៍
របស់នាង ។ ទោះបីជាមានព័ត៌មាន លេចឮយ៉ាងណាក៏ដោយ ក៏នាងតែងតែ បដិសេធ និង ច្រាន
ចោល មិនព្រមទទួល ស្គាល់ជានិច្ច។

លើសពីនេះទៅទៀត ពេជ្រ សេរីរ័ត្ន កាលពីពេលថ្មីៗនេះ នាងបានទទួលរងនូវព្យុះព័ត៌មានថាបាន
ឆ្លងទន្លេកូនប្រុសម្នាក់ ដោយមិនបង្ហាញមុខឪពុក នៅក្នុងមន្ទីរពេទ្យ ឯកជនក្នុងក្រុងភ្នំពេញ ហើយ
ក៏ ស្របពេលជាមួយ នឹងព័ត៌មានលក់ហាង Spa របស់នាងនៅម្ដុំទួលគោក ដើម្បីយកលុយមក
សម្រួលជីវភាពគ្រួសារ ដែលកំពុងស្រកស្រុត និងខ្វះខាតនេះ។

ជាការចម្លែកពី សំណាក់ទស្សនិកជន កាលពីយប់ថ្ងៃសៅរ៍ សប្តាហ៍មុននេះ ស្រាប់តែឃើញវត្តមាន
របស់ពេជ្រ សេរីរ័ត្ន ក្នុងកម្មវិធីតន្ត្រីរបស់ ស្ថានីយទូរទស្សន៍ ហង្សមាស ក្នុងនាមជាតារា ចម្រៀង
ទៅវិញ ដោយនាងច្រៀងបទ “អូនស្អាតលេខ ១” ធ្វើឲ្យគេនឹកឃើញដល់ កាលពីនាងចូលសិល្បៈ
ដំបូង គីនាងជាតារាចម្រៀង ប៉ុន្តែមិនមានកេរ្តិ៍ឈ្មោះល្បី ទើបងាកមកចាប់អាជីពជាពិធីការិនីវិញ។
ក្នុងការបង្ហាញ មុខគួរឲ្យភ្ញាក់ផ្អើល នៅលើឆាកតន្រ្តី នាពេលនេះ ពេជ្រ សេរីរ័ត្ន បានរំលេចដោយ
សម្លៀកបំពាក់រ៉ូប ពណ៌ក្រហមឆ្អិនឆ្អៅ មើលទៅលេចធ្លោ និងមានសម្រស់ស្រស់ផូរផង់ មិនចាញ់
តារាស្រករ ក្រោយប៉ុន្មានឡើយ។

អ្នកសិល្បៈមុជមិន ជ្រៅទៅមិនឆ្ងាយ ពេជ្រ សេរីរ័ត្ន ត្រូវបានគេមើលឃើញថា នាងមិនដាច់ចិត្ត
ជាមួយនឹងការចាកចេញ ពីសង្វៀនសិល្បៈ ព្រោះទំរាំនាងមានកេរ្តិ៍ឈ្មោះ ល្បីមកដល់ពេលនេះ
នាងត្រូវតស៊ូរាប់ឆ្នាំ ហើយមិនត្រូវបោះបង់ ឱកាសនោះដោយ ងាយៗបានឡើយ ។ ទោះបីជា
យ៉ាងណា ការចូលមក ពិភពសិល្បៈវិញ ក្នុងនាមជាតារាចម្រៀង នៅពេលនេះ ជាមួយនឹងសំនៀង
ភ្លាវៗ ដែលនាងច្រៀង កាលពីថ្ងៃសៅរ៍ មិនដឹងថា ពេជ្រ សេរីរ័ត្ន អាចទាញ យកប្រជាប្រិយ ដូច
កាលពីនាង ធ្វើជាពិធីការិនី ឬយ៉ាងណានោះទេ.. ឬមួយ ពេជ្រ សេរីរ័ត្ន សម្រេចចូលមក អុកឡុក
ក្នុងពិភព សិល្បៈវិញ គ្រាន់តែចង់ បញ្ឈឺចិត្តសង្សារចាស់ ?

Photo by Looking Today

Photo by Looking Today

Photo by Looking Today

Photo by Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pech sereyroth entertainment khmer star