អន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដេលីម៉ែល ដែលទើបតែបានធ្វើការ
ចេញផ្សាយនូវអត្ថបទនៅលើទំព័ររបស់ខ្លួន កាលពីម្សិលមិញនេះ អោយដឹងថាមានប្រជាជនប្រ
ហែលជា10 ម៉ឺននាក់ បានមកជួបប្រជុំគ្នានៅភាគខាងជើងប្រទេសអូស្រ្តាលីដោយក្តី សង្ឃឹមថា
នឹងបានឃើញ បាតុភូតសូរ្យគ្រាសដ៏កម្រ ដែលនេះជាលើកទីមួយនៅក្នុងប្រទេសអូស្រ្តាលីសំរា
ប់រយះពេលមួយ ទសវត្សចុងក្រោយនេះ។
គួរបញ្ជាក់ផងដែរថា សូរ្យគ្រាសនេះត្រូវបានគេរំពឹងទុកជាមុនថា នឹងធ្វើអោយតំបន់Queenland
ប្រែជាងងឹតអស់រយះពេលប្រហែលពីរនាទី ឬលើសពីនេះ នាព្រឹកថ្ងៃពុធ។ ហើយបាតុភូតនេះ
នឹងបង្ហាញខ្លួននៅផ្នែកខ្លះផងដែរក្នុងតំបន់ ដូចជាប្រទេស ញូវហ្សេលែន និងភាគខាងកើតប្រទេ
សឥណ្ឌូនេស៊ី។
លើសពីនេះទៅទៀត បើតាមសេចក្តីរាយការណ៍ពីមន្រ្តីដែលទទួលបន្ទុកផ្នែកទេសចរណ៍បានប
ញ្ជាក់អោយដឹងថា មានភ្ញៀវទេសចរបរទេស ជាច្រើនពាន់នាក់ បានធ្វើការកក់ទុកនូវកន្លែងស្នា
ក់នៅតាមសណ្ធាគារនិងផ្ទះសំណាក់ ដើម្បីរង់ចាំមើលនិងផ្តិតយករូបភាពនៃសូរ្យគ្រាសដ៏កម្រ
មួយនេះ។
គួររំឭកផងដែរថា បាតុភូតសូរ្យគ្រាស គឺកើតឡើងដោយសារតែដំណើរគោចររបស់ព្រះច័ន្ទ រំកិ
លមកនៅចំកណ្តាលរវាងផែនដីនិងព្រះអាទិត្យ ដែលជាហេតុធ្វើអោយផែនដីងងឹត ស្របពេល
ដែលអ្នកវិទ្យាសាស្ត្រ បានធ្វើការបញ្ជាក់បន្ថែមថា អភូតហេតុនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង ៥
និង ៤៥ នាទី (ម៉ោងនៅក្នុងតំបន់) ហើយភាគខាងជើងនៃរដ្ឋមួយចំនួនរបស់អូស្ត្រាលី និងចាប់
ផ្ដើមងងឹតជាមួយនឹងការគ្របដណ្ដប់ពេញផ្ទៃមេឃនៅវេលាម៉ោង ៦ និង ៣៨នាទី ក្នុងថ្ងៃទី ១៤
ខែវិច្ឆិកានេះ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិច
ទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ ដេលីម៉ែល