CamNews

យល់ដឹង 

ប្រទេសទាំង១០ ដែលទិញអង្ករ​ពីកម្ពុជា ច្រើនជាងគេ

ភ្នំពេញ៖ រយៈពេលពេញ១ឆ្នាំ នៃឆ្នាំ២០១៣ ប្រទេសកម្ពុជា បាននាំចេញអង្ករ ចំនួន ៣៧៨.៨៥៦តោន ពោលគឺកើនឡើង ៨៤ភាគរយ បើប្រៀបធៀបទៅនឹង ឆ្នាំ២០១២ ដែលមានចំនួនត្រឹមតែ ២០៥.៧១៧តោន ។

ប្រទេសចំនួន ៦៦ ជុំវិញពិភពលោក បានទិញអង្ករពីកម្ពុជា។ តែសម្រាប់ពេលនេះ Looking TODAY បានលើកយកតែប្រទេសចំនួន ១០ប៉ុណ្ណោះដែលបានទិញអង្ករ ពីកម្ពុជាច្រើនជាង គេបំផុត។

១- ប្រទេសបារាំង ចំនួន ៥៧,២៣២តោន

២- ប្រទេសប៉ូឡូញចំនួន ៥៥.៨៧៩តោន

៣- ប្រទេសម៉ាឡេស៊ីចំនួន ៥១.៨២៣តោន

៤- ប្រទេសហូឡង់ចំនួន ២៩.៦៩៩តោន

៥- ប្រទេសចិនចំនួន ២៨.៣០២តោន

៦- ប្រទេសថៃចំនួន ២៣.៥៥០តោន

៧- ប្រទេសហ្គាបុណ(Gabon)ចំនួន ១៤,៧០៨តោន

៨- ប្រទេសអេស្ប៉ាញមានចំនួន ១១.៧៩២តោន

៩- សហរដ្ឋអាមេរិកចំនួន ១១.៣៧៣តោន

១០- ប្រទេសអាល្លឺម៉ង់មានចំនួន ១០.៥៦៤តោន

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: general knowledge lifestyle យល់ដឹង