CamNews

ផ្ទុះគ្រាប់បែកបន្ដបន្ទាប់នៅបាងកក

ការផ្ទុះគ្រាប់បែកចំនួនបីករណីបានកើតឡើងនៅក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី ១៤
កុម្ភៈ បណ្ដាលអោយជនជាតិបរទេសម្នាក់រងរបួសធ្ងន់ដោយគ្រាប់បែក ដែលបុគលនេះត្រូវ
បានគេសង្ស័យថាជាអ្នកបង្កហេតុ។

សេចក្ដីលំអិតនៃករណីផ្ទុះគ្រាប់បែកនៅភាគខាងកើតក្រុងបាងកក និងនៅខាងក្រៅតំបន់
ទេសចរណ៍ក៏ដូចជាតំបន់ពាណិជ្ជកម្ម មិនទាន់ត្រូវបានគេបង្ហើបអោយដឹងនៅឡើយ។ AFP
ដកស្រង់សំដីឧត្តមសេនីយត្រីនគរបាលជាតិ Wichai Sungprapai អោយដឹងថា ៖ "មាន
ករណីផ្ទុះចំនួន ៣ ប៉ុន្ដែមិនបណ្ដាលអោយមានអ្នកស្លាប់នោះទេ"។


នគរបាលម្នាក់កំពុងត្រួតពិនិត្យថង់មួយនៅកន្លែងកើតហេតុនៃការផ្ទុះនេះ

លោក Sithiparp Baiparaset មន្ដ្រីនគរបាលម្នាក់បាននិយាយថា បុរសម្នាក់ត្រូវបានគេជឿថា
មកពីមជ្ឈិមបូព៌ា ត្រូវខ្ទេចជើងដោយសារការផ្ទុះមួយក្បែរទីប្រជុំជនមួយកន្លែង។ បុរសនេះ
ក៏ត្រូវបានសង្ស័យថាបាននាំយកគ្រាប់បែកមកតាមខ្លួនផងដែរ។ ក្រោយមក បុរសនេះត្រូវ
បានបញ្ជូនទៅកាន់មន្ទីរពេទ្យ Chulalongkorn នៅក្រុងបាងកក។

យោងតាម BBC សារព័ត៌មានប្រទេសថៃបានអោយដឹងថា គេបានរកឃើញអត្ដសញ្ញាណ
ប័ណ្ណមួយនៅក្បែរកន្លែងកើតហេតុ។ អត្ដសញ្ញាណប័ណ្ណនេះបានបង្ហាញថា បុរសនោះជាជន
ជាតិអ៊ីរ៉ង់។ បច្ចុប្បន្ន នគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីរកអោយឃើញថាតើ បុរសខាង
លើនេះ នៅមានលាក់ឧបករណ៍ ឬអាវុធគ្រោះថ្នាក់ណាមួយដែរឬអត់។

គួររំឮកថា ក្រុងបាងកកត្រូវបានដាក់នៅស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីអាមេរិក កាល
ពីខែមុនបានព្រមាន អំពីការវាយប្រហារដោយភេរវកម្មសំដៅទៅលើតំបន់ទេសចរណ៍របស់
បាងកក។ ក្រោយមក នគរបាលថៃក៏ធ្វើការចាប់ខ្លួនជនសង្ស័យជនជាតិលីបង់ម្នាក់ និងរក
ឃើញធាតុគីមីដែលអាចត្រូវបានប្រើប្រាស់ដើម្បីកែច្នៃជាគ្រាប់បែក។
ករណីផ្ទុះនៅបាងកកនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកទៅលើ
ស្ថានទូតរបស់អ៊ីស្រាអែលនៅឥណ្ឌា និង Gruzia ។ អ៊ីស្រាអែលបានចោទថា អ៊ីរ៉ង់គឺជាអ្នក
នៅពីក្រោយខ្នងនៃហេតុការណ៍ទាំងនោះ ចំណែកអ៊ីរ៉ង់ក៏បានចេញមុខបដិសេធ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

Tags: thaiisraeliranwar