CamNews

តារា 

ឱកាសចាកចេញចុងក្រោយ Messi ត្រូវ Chesea និង Man City ដកថយ ប៉ុន្ដែបែរជាត្រូវប៉ាន់ Man United វិញម្ដង

ព័ត៌មានកីឡា៖ ស្ងាត់ៗស្រាប់តែបណ្ដាញគេហទំព័រព័ត៌មានអន្ដរជាតិឈ្មោះ offthepost បានលេច​​​​ចេញដំណឹងថា Manchester United ក៏មានចំណាប់អារម្មណ៍នឹងពាក្យសម្ដីចុងក្រោយ​របស់​ Messi ផងដែរ ​ ដែលបានដាសអារម្មណ៍ Chelsea និង Man City កាលពីថ្ងៃប្រគល់រង្វាន់បាល់មាសដល់ Ronaldo ។ 

Manchester United ត្រូវបានក្រុមអ្នកសារព័ត៌មានរាយការណ៍ថា​​​ក្រុម មានចំណាប់អារម្មណ៍នឹងពាក្យ​សម្ដីបកស្រាយចុងក្រោយរបស់ Messi ដោយលើកឡើងថា គោលដៅពិតប្រាកដ គាត់ក៏មិនដឹងថាត្រូវ​ទៅណាឲ្យប្រាកដ ថាតើ គាត់ត្រូវត្រលប់ទៅកាន់​អតីតក្លឹបកុមារភាពរបស់គាត់ ឈ្មោះថា Newell’s Old Boys នៅថ្ងៃណាមួយក៏មិនដឹង​ផង ដូច្នោះគាត់ក៏មិនប្រាកដនោះទេ ។​ ប៉ុន្ដែកន្លងមកគាត់តែងតែទទួច​ថា គាត់និងមិនចេញពី Barcelona នោះទេ ប៉ុន្ដែដូចអ្វី​ Ronaldo បាននិយាយចឹងថា មានតែ​ព្រះទេទើបអាច​​​មើលឃើញពី អនាគត ពិតប្រាកដ ។ រឿងរ៉ាវជាច្រើនអាចនិងប្រែប្រួលត្រឹមតែមួយយប់​។ 

Chelsea មិនដែលបានគេងលក់ស្កប់ស្កល់ក្នុងមួយយប់ណានោះទេ ចាប់តាំងពី ដំណឹងកីឡាករម្នាកនេះ​បានលេចធ្លាយជាបន្ដបន្ទាប់។ ស្របពេលមួយរយៈពេលខ្លីចុងក្រោយបំផុតនេះ​ ថ្នាក់ដឹកនាំក្រុម គឺលោក​ Jose Mourinho បានក្រវីក្បាលធ្វើមុខយ៉ាប់ប្រកាសជាសាធារណៈថា ដំណើរចាកចេញរបស់​ Messi ចំពោះ​ Chelsea សូមទំលាក់អាវុធចុះហើយ ដោយហេតុ សម្ពាធកញ្ចប់ថវិការ​ត្រូវមានកម្រិត​ មិនអាចស៊ូទ្រាំបាននោះទេ ។ រីឯ Manchester City វិញក៏ទំនងមិនខុសអីនិង ស្ថានភាព Chelsea នៅពេលនេះ ដែរ ក្រុមទាំង ២ ត្រូវ​ប្រឈមមុខនឹងបញ្ហាដូចគ្នា ។ ប៉ុន្ដែស្របនិងការលើកឡើងរបស់ គេហទំព័របានបង្ហាញ​ថា Messi ធ្លាប់បានបដិសេធច្រាបចោល ការជួបសំណេះសំណាលជាមួយក្រុមទាំង ២ កាលពីថ្ងៃអាទិត្យ មុនការរៀបចំកម្មវិធី ជ្រើសរើសម្ចាស់តំណែងបាល់មាស ប្រចាំឆ្នាំ ២០១៤។ 

Messi បាននិយាយប្រាប់អ្នកសារព័តមានទូរទស្សន៍ប្រចាំនៅទីក្រុង Barcelona ថា គាត់មិនដែលទាម​ទា​អ្វីសម្រាប់ខ្លួនរបស់គាត់ឡើយ  ពីព្រោះគាត់គ្មានចំណាប់អារម្មណ៍និងចាកចេញពីកន្លែងចាស់របស់គាត់​ ហើយម្យ៉ាងវិញទៀត គាត់ក៏បានឮនូវរឿងរ៉ាវជាច្រើន ទាក់ទងនឹងការចាកចេញនេះ ហើយគាត់ក៏បាន​បក​​ស្រាយត្រលប់ទៅក្រុមទាំង ២ វិញថាគ្រប់យ៉ាងគ្រាន់តែជាការកុហក់តែប៉ុណ្ណោះ​។ ប៉ុន្ដែ បើយោងតាម​ពាក្យសម្ដីមនុស្សនៅក្បែខ្លួនកីឡាករម្នាក់បានបង្ហើបឲ្យដឹងថា កីឡាករបានលើកឡើងនូវពាក្យសម្ដី​ខ្លះទាក់ទងនិងការចាកចេញថា មានតែ Manchester United ទេទើបអាចមានលទ្ធភាព និង​ កក់ក្ដៅ​ចំពោះការចាកចេញនេះ ។ 

សូមបញ្ជាកឡើងវិញថា Messi ធ្លាប់ស្រែកប្រកាសពីតម្លៃខ្លួនដល់ទៅ ៥០០ លានផោន កាលពីសប្ដាហ៍មុន ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖  offthepost 


Tags: Sport News Chelsea Manchester United Manchester City Messi