CamNews

អ៊ីរ៉ង់បដិសេធការចោទប្រកាន់របស់អ៊ីស្រាអែលលើករណី បំផ្ទុះគ្រាប់បែកនៅបាងកក

កាលពីថ្ងៃទី ១៥ កុម្ភៈ គេហទំព័ររបស់ស្ថានីយទូរទស្សន៍ជាតិអ៊ីរ៉ង់ បានសរសេថា អ៊ីរ៉ង់បាន
ធ្វើការបដិសេធ ការចោទប្រកាន់របស់អ៊ីស្រាអែលលើករណីបំផ្ទុះគ្រាប់បែកនៅក្រុងបាងកក
ប្រទេសថៃ និងករណីផ្សេងទៀតទាក់ទឹកនឹងប្រទេសអ៊ីស្រាអែល។


មនុស្សពីរនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅបាងកក
កាលពីថ្ងៃទី ១៤កុម្ភៈ


អ្នកនាំពាក្យនៃក្រសួងការបរទេសអ៊ីរ៉ង់ លោក Ramin Mehmanparast បដិសេធថា ៖ "ការ
ចោទប្រកាន់របស់អ៊ីស្រាអែលគឺសំដៅមកលើអ៊ីរ៉ង់។​ ការចោទប្រកាន់នេះកំពុងតែធ្វើអោយ
ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងជិតស្និទ្ធ និងមានប្រវត្តិសាស្ដ្រយូរអង្វែងរវាងអ៊ីរ៉ង់ និង
ប្រទេសថៃ"។

លោក Ramin Mehmanparast បន្ថែមថា ៖ "សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ជឿថា មន្ដ្រីរបស់រដ្ឋា
ភិបាលអ៊ីស្រាអែលត្រូវតែទទួលខុសត្រូវចំពោះអំពើនេះ។ អ៊ីរ៉ង់កំពុងត្រៀមរៀបចំជួយ និង
សហការណ៍ជាមួយរាជរដ្ឋាភិបាលថៃដើម្បីស៊ើបអង្កេតលើបញ្ហានេះ"។

បច្ចុប្បន្ន អាជ្ញាធរប្រទេសថៃកំពុងឃុំខ្លួនជនសង្ស័យអ៊ីរ៉ង់ ចំនួនពីរនាក់ដែលជាប់ទាក់ទឹន
នឹងការបំផ្ទុះគ្រាប់បែកនៅបាងកកកាលពីថ្ងៃទី ១៤ កុម្ភៈ។

ម្នាក់ក្នុងចំណោមបុរសពីរនាក់ដែលត្រូវបានចាប់ខ្លួននោះគឺ Saeid Morati អាយុ ២៨ឆ្នាំ នេះបើ
យោងទៅតាមអត្ដសញ្ញាណប័ណ្ណរបស់បុរសនេះ។ Saeid Morati ត្រូវដាច់ជើងទាំងសងខាង
ខណៈដែលកំពុងព្យាយាមបោកគ្រាប់បែកសំដៅទៅកាន់ក្រុមនគរបាលថៃ ពេលដែលខ្លួន
កំពុងរត់គេចពីកន្លែងផ្ទុះគ្រាប់បែកមុននេះនៅឯផ្ទះជួលមួយនៅបាងកក។

ចំណែកជនជាតិអ៊ីរ៉ង់ម្នាក់ទៀត ត្រូវបានចាប់ខ្លួនខណៈដែលកំពុងព្យាយាមឡើងយន្ដហោះ
ចាកចេញពីប្រទេសថៃ។ ឯជនសង្ស័យទីបីត្រូវបានគេជឿថា បានគេចខ្លួនទៅកាន់ប្រទេស
ម៉ាឡេស៊ី។

អ៊ីស្រាអែលបាននិយាយថា ការដែលជនជាតិអ៊ីរ៉ង់ត្រូវបានចាប់ខ្លួននេះ បានបង្ហាញថា អ៊ីរ៉ង់
បានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកទាំងនោះ។

អ៊ីរ៉ង់បានបដិសេធទាំងស្រុងនូវការចោទប្រកាន់ខាងលើ។ រដ្ឋមន្ដ្រីការពារជាតិអ៊ីរ៉ង់ លោក
Ahmad Vahid បានអោយដឹងថា មានមនុស្សជាច្រើន និងក្រុមជាច្រើនស្អប់អ៊ីស្រាអែល។

ទីភ្នាក់ងារសារព័ត៌មាន Fars ដកស្រង់សំដីលោក Ahmad Vahid បានអោយដឹងថា "ការផ្ទុះ
គ្រាប់បែកនៅឯស្ថានទូតរបស់អ៊ីស្រាអែលនៅឥណ្ឌា និង Gruzia បានបង្ហាញថា រដ្ឋាភិបាល
អ៊ីស្រាអែលបានបង្កអោយមានការខឹងសម្បាយ៉ាងខ្លាំង រហូតដល់មានក្រុម និងបុគ្គលជា
ច្រើននៅក្នុងបណ្ដាប្រទេសមួយចំនួន បានរកវិធីសងសឹកដើម្បីបង្ហាញពីការខឹងសម្បារបស់
ពួកគេមកលើអ៊ីស្រាអែល"។

ខណៈនេះដែរ មន្ដ្រីស៊ើបការណ៍សម្ងាត់របស់ថៃម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹង
ថា "ជនសង្ស័យជាប់ទាក់ទឹនទៅនឹងករណីបំផ្ទុះគ្រាប់បែក នៅបាងកកទាំងបីនាក់ដែលត្រូវ
បានចាប់ខ្លួន គឺជាក្រុមឃាតករ ហើយគោលដៅរបស់ពួកគេ គឺក្រុមមន្ដ្រីស្ថានទូតរបស់
អ៊ីស្រាអែល"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP

Tags: thaibombisraeliranwar