CamNews

ស៊ីរីនឹងធ្វើប្រជាមតិអំពីវិសោធនកម្មច្បាប់រដ្ឋធម្មនុញថ្មី

កាលពីថ្ងៃទី ១៥ ខែកុម្ភៈកន្លងទៅ សារព័ត៌មានក្នុងស្រុករបស់ស៊ីរីបានចេញផ្សាយថា ប្រធា
នាធិបតិ Bashar Al Assad នឹងចេញបញ្ជាអោយធ្វើប្រជាមតិនៅថ្ងៃទី ២៦ កុម្ភៈស្ដីអំពីច្បាប់រដ្ឋ
ធម្មនុញថ្មីដើម្បីបើកផ្លូវអោយក្រុម ឬគណបក្សផ្សេងទៀតបានចូលរួមប្រកួតប្រជែងជាមួយ
បក្សកាន់អំណាចបច្ចុប្បន្ន។

រដ្ឋធម្មនុញថ្មីចែងថា ប្រធានាធិបតិមានសិទ្ធិកាន់កាប់អំណាចត្រឹម
តែពីអាណតិប៉ុណ្ណោះ


ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញគឺជាការទាមទារសំខាន់មួយ របស់ក្រុមប្រឆាំងក្នុងការ
ក្រោកឡើងប្រឈមមុខនឹងអាជ្ញាធររបស់លោក Assad ដែលបានអូសបន្លាយអស់រយៈពេល
១១ខែរហូតមកទល់នឹងពេលនេះ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងស្ថានភាពបង្ហូរឈាមដែលបានកើតឡើងនៅក្នុងក្រុង Homs
រវាងកងទ័ពរដ្ឋាភិបាល និងអ្នកបះបោរដែលគាំទ្រដោយអាមេរិក និងអ៊ឺរ៉ុប ការធ្វើវិសោធនកម្ម
ច្បាប់រដ្ឋធម្មនុញតែមួយមុខនេះ មិនបានធ្វើអោយក្រុមប្រឆាំងពេញចិត្តនោះទេ។ ក្រុមប្រឆាំង
បានទាមទារអោយលោក Assad ចុះចេញពីតំណែង ទន្ទឹមនឹងការធ្វើប្រជាមតិនេះ។

សេចក្ដីព្រាងនៃរដ្ឋធម្មនុញថ្មីនេះបានចែងថា ប្រធានាធិបតិមានសិទ្ធិកាន់កាប់អំណាចត្រឹម
តែពីអាណតិប៉ុណ្ណោះ ដោយមួយអាណតិ គឺមានរយៈពេល ៧ឆ្នាំ។ លោក Assad បានកាន់
កាប់អំណាចស្នងពីឱពុករបស់ខ្លួនរហូតមកដល់ពេលនេះគឺមានរយៈពេល ១២ឆ្នាំ ខណៈ
ដែលកាលពី ៣ឆ្នាំមុនមានបាតុកម្មអហិង្សាប្រឆាំងនឹងអំណាចផ្ដេចការបានកើតឡើង។

បន្ដិចម្ដងៗ ភាពតានតឹង និងការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាល និងក្រុមបាតុករបានក្លាយជា
អំពើហិង្សាប្រកប់ដោយការបង្ហូរឈាម។ ក្រុមអ្នកវិភាគបានថ្លែងថា នៅពេលខាងមុខ ការ
បង្ហូរឈាមនេះអាចក្លាយទៅជាសង្គ្រាមស៊ីវិល ប្រសិនមិនមានការចចារណាមួយត្រូវបានគេ
ធ្វើឡើងនោះទេ។

ការធ្វើប្រជាមតិអំពីវិសោធនកម្មច្បាប់រដ្ឋធម្មនុញរបស់ស៊ីរី ត្រូវបានគេមើលឃើញថា ជាយុទ្ធ
សាស្ដ្រល្អមួយរបស់លោក Assad ដោយសង្ឃឹមថា វានឹងធ្វើអោយក្រុមប្រឆាំងស្ងប់អារម្មណ៍
ព្រមទាំងអាចអោយខ្លួនមានឱកាសក្នុងការបន្ដកាន់កាប់អំណាច និងគេចផុតពីការផ្ដួលរំលំ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AP/TP

Tags: syriawar