CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ រំជួលចិត្ត ​៖ បុរសជាឪពុកទ្រហ៊ោយំ ស្ទើរសន្លប់ ខណៈបានជួបកូន ដែលខ្លួនគិត ថាបានស្លាប់បាត់ទៅហើយនោះ

ព័ត៌មានអន្តរជាតិ ៖ សុបិន្តអាក្រក់របស់ឪពុក ជនជាតិស៊ីរីមួយរូបត្រូវបញ្ជប់ជាស្ថាពរ ខណៈ
ពេលដែលគាត់បានជួបកូនប្រុសរបស់ខ្លួន​​  សាជាថ្មីម្តងទៀត  ​  បន្ទាប់ពីគាត់បានគិតថា គេ
បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ នៅក្នុងការវាយប្រហារអាវុធគីមីកាលពីសប្តាហ៍កន្លង
ទៅ នៅក្នុងវិបត្តិដ៏រ៉ាំរៃ ប្រទេសស៊ីរីនោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហ
ទំព័រសារព័ត៌មានបរទេស ស្កាយ ។

ជាមួយនឹងការវិលត្រលប់   ដោយបានជួបជុំកូនប្រុសតូចរបស់ខ្លួននោះ  បុរសជាឪពុកពិត
ជាមានសេចក្តីត្រេកអររកអ្វីផ្ទឹមគ្មាន ក៏ព្រោះតែឃើញគេនៅរស់  ដែលញ៉ាំងអោយទឹកភ្នែក
យំអាណិតកូនហូរចេញមកដោយមិនដឹងខ្លួន រំពេចនោះ ក៏បានទន់ជើង    ស្ទើរតែដួលទៅ
នឹងដី ក៏ព្រោះតែរំភើបជាខ្លាំង ស្របពេលដែលមានក្រុមមនុស្សជាច្រើន ត្រូវជាបងប្អូន និង
សាច់ញាត្តិអមជុំជិត។

ករណីជួបជុំ   ដ៏នឹកស្មានមិនដល់នេះ  បានកើតឡើងនៅឯជាយក្រុង   Zamalka  ។ ដោយ
ឡែក នៅក្នុងវីដេអូមួយនេះ គេក៏ឃើញមានក្រុមបុរសនាំគ្នាស្រែកព្រមគ្នាផងដែរថា"Allahu
akbar" មានន័យថាព្រះពិតជាអស្ចារ្យ ខណៈពេលដែលមានការជួបជុំរវាងឪពុកកូនទាំងពីរ
នេះ។

គួររំឭកផងដែរថា      ជនស៊ីវិលដល់ទៅ  ១៣០០  នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ក្នុងនោះ
រួមមានក្មេងតូចៗផងដែរ បន្ទាប់ពីមានការវាយប្រហារពីអាវុធគីមី នៅឯក្រុង Damascus ៕

* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ប៉ូលីសប៉េកាំង ចាប់ខ្លួនក្រុមមនុស្ស ២៧ រូប ពាក់ព័ន្ធពីបទពេស្យាចារ
- ខ្លោចចិត្ត ៖ ក្មេងប្រុសដែលត្រូវគេខ្វះភ្នែក លាន់មាត់សួរ ហេតុអ្វីបានជា ពិភពលោកនេះ
ងងឹតយ៉ាងដូច្នេះ ?

- ខ្លោចចិត្ត ៖ ពលរដ្ឋស្លូតត្រង់ ៧ រូបស្លាប់យ៉ាងអណោចអធម ខណៈអាគារ រស់នៅបាក់រលំ
- រកឃើញរូងភ្នំអាថ៍កំបាំង រាប់ម៉ឺន បន្សល់ទុក ពីសម័យបុរាណ (មានវីដេអូ)

ដោយ​ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: Syria chemical attack father reunited syria crisis