CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយបែកធ្លាយរូបអាក្រាត តារាស្រីល្បីៗ ប្រចាំហូលីវូដ ដាក់ពាក្យប្តឹង Google ទាមទារសំណង់ ១០០ លានដុល្លារ

ព័ត៌មានអន្តរជាតិ ៖ Marty Singer មេធាវី ហូលីវូដ នៃក្រុមហ៊ុនច្បាប់ Lively & Singer មានមូលដ្ឋាននៅ ទីក្រុង Los Angeles សហរដ្ឋអាមេរិក លោកទើបតែបានដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងក្រុនហ៊ុនយក្ស Google ខណៈជាពាក្យប្តឹងតំណាងអោយ បណ្តាស្រ្តីៗភាគច្រើនដែលត្រូវបានគេរំលោភលើឯកជនភាព ក្នុងការបែកធ្លាយរូបអាក្រាត នេះបើយោងតាមគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។


នៅក្នុងលិខិត លោក Marty បានគូសបញ្ជាក់អោយដឹងថា ក្រុមហ៊ុន ​   Google​ បានធ្វើការបដិសេធក្នុង ការដក ក៏ដូចជា លប់រូបភាពអាក្រាតចេញ របស់តារាល្បី​ ដែលកំពុងតៃស្ថិតនៅក្នុងការងឿយឆ្ងល់ និង សង្ស័យ ។

ក្រុមហ៊ុន Google បានរកប្រាក់ចំណូលបានរាប់លានដុល្លារ ជាមួយនឹងការកេងចំនេញ ពីផលប្រយោជ ន៍ កើតចេញពីការរងគ្រោះ ពីសំណាក់ក្រុមស្រ្តីភេទ នេះជាផ្នែកមួយនៃសារលិខិត   ដែលបានផ្ញើទៅស្ថា បនិក ក្រុមហ៊ុន Google  លោក Larry Page និងប្រធាន នាយកប្រតិបត្តិ លោក Eric Schmidt ។

ជាលទ្ធផល ឥរិយាបថ ដ៏គ្មានគុណធម៌ទាំងស្រុង ពីក្រុមហ៊ុនរបស់អ្នក នោះនាំអោយ ក្រុមហ៊ុន Google ត្រូវបានរងនូវផលប៉ះពាល់ ទាក់ទិនទៅនឹងទំនួលខុសត្រូវ  ដ៏សំខាន់ រួមមាន  ការ ខូចខាតទាំងសំណង និងការដាក់ទណ្ឌកម្ម ដោយអាចនឹងពិន័យជាសាច់ប្រាក់ ១០០,០០០,០០០ ដុល្លារ ។


គួរបញ្ជាក់ថា ក្រុមហ៊ុនច្បាប់ខាងលើនេះ ក៏បានគូសបញ្ជាក់ បន្ថែមផងដែរថា ក្រុមហ៊ុនច្បាប់ របស់ខ្លួន គឺតំណាងអោយ បេក្ខភាពស្រ្តីមួយចំនួន រួមមានដូចជា តារា   ស្រី ល្បីៗ  តារាសម្តែង  តារាម៉ូដែល និង អត្តពលិកជាដើម ដែលអ្នកទាំងនោះ ត្រូវបានរងគ្រោះ ដោយការរំលោភលើ ឯកជនភាព (បែកធ្លាយរូប អាក្រាត) ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន និង justjared


Tags: Int news World news Breking news Unt news Iraq Obama US USA Google