ភ្នំពេញៈ ក្រោយពីស្រីស្រស់វ័យក្មេង កញ្ញា ភិន សុដាលីស បានសម្ញែងពិធីភ្ជាប់ពាក្យ យ៉ាង
ហ៊ឺហារ ចំណាយលុយរាប់ម៉ឺនដុល្លារ ដើម្បីរៀបចំឲ្យសាងសមជាកូនស្រី បណ្តូល ចិត្តម្ចាស់
ផលិតកម្មមហាហង្ស។ មិនទាន់បានប៉ុន្មានផង ក៏លេចឮព័ត៌មានថាស្រី តូចច្រឡឹងរូបនេះ ក៏
កំពុងតែត្រៀមខ្លួនបោះបង់អាជីពសិល្បៈ ចោលដោយសារតែ ចង់ផ្គាប់ចិត្តគូដណ្តឹង ស្រស់
សង្ហា។
បើតាមប្រភពពីអ្នកសិល្បៈ បានបង្ហើបប្រាប់ឲ្យដឹង ពេលថ្មីៗនេះថាក្នុងមួយរយៈពេលនេះ កញ្ញា
ភិន សុដាលីស មិនសូវទទួលការងារសិល្បៈប៉ុន្មានទេ ហាក់ដូចជាឃ្លាតឆ្ងាយ ពីការងារនេះជាង
មុនច្រើនណាស់ ក្រោយពីនាងភ្ជាប់ពាក្យរួច។ មិនយូរមិនឆាប់ទេ នាងក៏ប្រហែលជាបោះបង់
ចោលអាជីពនេះទាំងស្រុង ហើយដោយសារតែកន្លងមកធ្លាប់ ឮថាគូដណ្តឹងរបស់នាង មិនសូវ
ពេញចិត្តឲ្យនាងបន្តអាជីពសិល្បៈទៀតទេ។
ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា បើទោះបីជាពេលនេះពួកគេទាំងពីរនាក់ មិនទាន់រៀបការ
ជាប្តីប្រពន្ធពេញច្បាប់ ក៏ពិតមែនតែគូដណ្តឹង នាងស្រលាញ់ហួងហែង ស្ទើរតែលេបដោយសារ
តែសម្រស់គូដណ្តឹងរូបស្រស់ទើបធ្វើឲ្យ លោក ប៉ែន តុលា រារែងចិត្ត មិនចង់ឲ្យនាងនៅបន្តអាជីព
ជាតារាសម្តែង ដោយសារតែខ្លាចដៃប្រុសផ្សេងមកប៉ះ ក្រសោបប្រាណនាងឡើយ ព្រោះតែភ្លើង
ប្រច័ណ្ឌហើយ ក្រោយពីពួកគេទាំងពីរនាក់ រៀបការរួច នាងក៏អាចនឹងបោះបង់អាជីពសិល្បៈ
ចោលទាំងស្រុង ។ដោយងាកទៅបង្កើត មុខរបររកស៊ីជំនួសវិញ ដោយសារតែឪពុកម្តាយទាំង
សងខាង សម្បូរទ្រព្យត្រៀមលុយ មិនតិចម៉ឺនដុល្លារទេ ដើម្បីត្រៀមចងដៃកូនប្រុសស្រីក្នុងពេល
ឆាប់ៗខាងមុខនេះ។
ទោះបីជាយ៉ាងណារហូតមកដល់ពេល កញ្ញា ភិន សុដាលីស នៅតែមិនទាន់បង្ហើបពីកាល បរិ
ច្ឆេទច្បាស់ លាស់នៅឡើយទេ ថានាងត្រៀមដឹកដៃគូដណ្តឹង រូបស្រស់សង្ហារ លោក ប៉ែន តុលា ចូលរោងជ័យក្រោកសំពះផ្ទឹមតាមប្រពៃណី នៅពេលណាប្រាកដទេ ដោយនាងគ្រាន់ តែធ្លាប់ ប្រាប់ថាមិនទាន់គិតពីរឿងរៀបការចង់ទុកពេល មួយរយៈសិន ហើយបើសិនជាដល់ ពេលនាង
និងប្រកាសជាផ្លូវការ ដូចពេលដែលនាងភ្ជាប់ពាក្យដូច្នេះដែរ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល