CamNews

សុខភាព 

អត្ថប្រយោជន៍៤យ៉ាង របស់ផ្លែទទឹម ចំពោះសុខភាព

១-ជួយសម្រួលប្រព័ន្ធរំលាយអាហារ

សំបកឈើ, សំបកផ្លែ និង ស្លឹករបស់វា ត្រូវបានគេប្រើសម្រាប់ ធ្វើឲ្យការឈឺក្រពះ, ជំងឺរាគ និង បញ្ហាប្រព័ន្ធ រំលាយអាហារដទៃទៀត មានភាពធូរស្រាលបាន។ ការផឹកទឹកតែ ដែលឆុងពីសំបកឈើ និង ស្លឹករបស់ ផ្លែទទឹម អាចធ្វើឲ្យរោគសញ្ញា របស់ប្រព័ន្ធរំលាយ អាហារ របស់អ្នក ជាបាត់ទៅវិញ។ ជាការពិត មានមនុស្សមួយចំនួន បាននិយាយថា ផ្លែទទឹម អាចត្រូវបានគេប្រើ សម្រាប់ព្យាបាល ជំងឺរាគមួល និង ជំងឺអាសន្នរោគបានផងដែរ។ តែ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមាន ជំងឺរាគរុំារ៉ៃ ឬ ក៏បញ្ហាប្រព័ន្ធរំលាយ អាហារ ដទៃទៀត ក្នុង សភាព ធ្ងន់ធ្ងរណាមួយនោះ អ្នកគួរតែស្វែងរក ជំនួយផ្នែកវេជ្ជសាស្ត្រ ឲ្យបានភ្លាមៗ មុនពេល អ្នកធ្វើការទទួល ទាន វា ឬ ទទួលយកជម្រើសនៃការព្យាបាលផ្សេងទៀត ។

២-ការពារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និង ជំងឺបេះដូង

ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលត្រូវបានគេជឿថា វាបណ្តាលមកពីការឡើង ក្រាស់នៃសសៃអាទែ ដែលវាអាច កើតឡើង ដោយ សារតែការកើន ឡើងនូវជាតិ កូឡេស្តេរ៉ូល។ ការសិក្សាស្រាវជ្រាវ បានបង្ហាញថា ការផឹកទឹក ផ្លែទទឹម និង បរិភោគផ្លែឈើនេះ គឺមាន អត្ថប្រយោជន៍ ក្នុងការបន្ថយនូវកម្រិតនៃកូឡេស្តេរ៉ូល អាក្រក់ដែលមាន នៅក្នុងខ្លួនប្រាណអ្នក។ លើសពីនេះទៅទៀត វាក៏ជាអ្នក ជួយធ្វើឲ្យឈាមមានសភាពស្តើង បានផងដែរ ដូច្នេះ វាអាចការពារអ្នកបាន ពីការកើតមាននូវកំណកឈាម។

៣-កាត់បន្ថយនូវការប្រឈមនឹង ជំងឺមហារីក

អ្នកទាំងឡាយណាដែល មានការប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ នូវការវិវត្តន៍នៃជំងឺ មហារីកក្រពេញប្រូស្តាត និង មហារីកសុដន់ គួរចាប់ ផ្តើមធ្វើការផឹកទឹកផ្លែទទឹមនេះ។ ទោះបីជាលទ្ធផលនៃអត្ថប្រយោជន៍របស់ផ្លែឈើនេះ ក្នុងការកាត់បន្ថយប្រឈមនឹង គ្រោះថ្នាក់នៃ ការកើតមានជំងឺមហារីក ចំពោះមនុស្សនៅកំពុងធ្វើការសិក្សាបន្ថែម នៅឡើយ ក៏វាមានចំនួននៃការសិក្សា ស្រាវជ្រាវមួយចំនួន ដែលបានធ្វើការពិសោធន៍ទៅលើសត្វកណ្តុរបាន បង្ហាញ នូវផលជាវិជ្ជមាន ដែលក្នុងនោះ មានមួយករណីបានបង្ហាញថា ការដុះដុំ សាច់ ចំពោះកណ្តុរនៅក្នុងមន្ទីរ ពិសោធន៍ ត្រូវបានពន្យារពេលដ៏គួរឲ្យកត់សំគាល់ នៅពេលដែលពួកវាបាន ទទួលថ្នាំចាក់ដែលផ្សំ ចេញពីផ្លែ ទទឹមនេះ ។

៤- ការពារជំងឺឈឺគន្លាក់ឆ្អឹង

យោងតាមការសិក្សាស្រាវជ្រាវ មួយដែលបានធ្វើឡើង ដោយសកវិទ្យាល័យ Case Western Reserve បានបង្ហាញ ថាផ្លែទទឹម ពិតជា មានអត្ថប្រយោជន៍ជាពិសេស ក្នុងការព្យាបាលជំងឺរលាកសន្លាក់។ អ្នកជំងឺប្រភេទនេះបានដឹង ច្បាស់ហើយថា ការឈឺចាប់ របស់ ពួកគេ គឺមានទំនាក់ទំនងទៅនឹង ជំងឺដែលបណ្តាលមកពី ការចុះអន់ខ្សោយនៃ ឆ្អឹងខ្ចី។ សារធាតុដែលបាន ចំរាញ់ចេញពីផ្លែទទឹម គឹមានផ្ទុកសារធាតុប្រឆាំងប្រិតិកម្មអុកស៊ីត ដែលវាមិនត្រឹមតែ ធ្វើឲ្យការរលាកសន្លាក់ មានភាពធូរស្រាលនោះទេ ប៉ុន្តែអ្វីដែលពិសេ សជាងនេះ នោះគឺថា វាក៏អាចជួយការពារ អ្នកពី ការចុះអន់ខ្សោយរបស់ឆ្អឹងខ្ចី។ ហើយផ្លែទទឹម ក៏បានជួយផងដែរ ក្នុងការ ការពារ នូវការកកើតអង់ស៊ីម ដែលបាន ជម្រុញឲ្យមានការបំផ្លាញដល់ ជាលិកាសន្ធាន។

អត្ថប្រយោជន៍ផ្សេងទៀត នៃទឹកផ្លែទទឹម រួមមាននូវការ កាត់បន្ថយនូវសារជាតិ Low Density Lipoprotein ( LDL) ។ ទឹកផ្លែទទឹម ក៏មាន គុណសម្បត្តិផងដែរ ក្នុងការជួយលៃតម្រូវនូវ ចលនារបស់ប្លាកែត។ ការកន្ត្រាក់ជាធម្មតា របស់សសៃឈាម ក៏បានរក្សាផងដែរជា មួយនឹងទឹកផ្លែទទឹមនេះ។ អត្ថប្រយោជន៍មួយផ្សេង ទៀតនៃផ្លែទទឹម វាក៏អាចជួយធ្វើឲ្យ មុខងាររបស់កោសិកា មានភាពប្រក្រតី និង ជម្រុញឲ្យមានការ បំបែក ខ្លួនបានត្រឹមត្រូវ។ ហើយវាក៏អាចធ្វើ ឲ្យសុខភាពមាត់ធ្មេញ របស់អ្នក បានល្អប្រសើរផងដែរ ដោយវាបាន ការពារនូវការ កកើតឡើងនូវជាតិ កំបោរនៅលើធ្មេញ៕

www.lookingtoday.com

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: 4 benefits for health lifestyle knowledge health សុខភាព យល់ដឹង