កាលពីវេលាម៉ោង៤ រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១២ ឃ្លាំងស្ដុកកំទេចកម្ទីកំណាត់ដ៏ ធំមួយ
ដែលស្ថិតនៅក្នុងដីឡូត៍លេខ១៤៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងភូមិ ទំនប់ សង្កាត់
ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យឆាបឆេះ ប៉ុន្ដែ អគ្គិភ័យត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច
ជួយ អន្ដរាគមន៍ពន្លត់ទាំងស្រុង នៅវេលាម៉ោង ៥និង១៥នាទីល្ងាចថ្ងៃដដែល ។
មូលហេតុពិតប្រាកដ ដែលនាំឱ្យឆេះឃ្លាំងស្ដុកកំទេចកម្ទីកំណាត់ នេះ មិនទាន់ត្រូវបានសមត្ថកិច្ច
អះអាងនៅ ឡើយទេ ប៉ុន្តែ មានការសង្ស័យ ថា មកពីទុស្សេខ្សែភ្លើង។ សំណាងល្អគឺអគ្គិភ័យ មិន
រីករាលទៅ កាន់ផ្ទះប្រជាពលរដ្ឋ។ តាមប្រភពព័ត៌មានអ្នកជិតខាងបានឲ្យដឹងថា ឃ្លាំងស្ដុកកំទេច
កម្ទីកំណាត់ខាង លើនេះ ត្រូវបានម្ចាស់ឃ្លាំងជួលពីគេ ដើម្បី ដាក់កំទេចកម្ទីកំណាត់ ។
ចំពោះទ្រព្យសម្បត្ដិ ដែលរងការខូចខាត ដោយសារអគ្គិភ័យ ត្រូវបានលោកអភិបាល ខណ្ឌបញ្ជាក់
ថា ឆេះអស់កំណាត់ចំនួន ចំនួន ៣១៥បាវ ស្មើនិងជាង៣តោន។