ដូចដែលយើងបានដឹងហើយថា ថ្មីៗនេះក្រុម Real Madrid បានទៅប្រកួតមិត្តភាពជាមួយ
ក្រុម Bournemouth ។ ក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ ត្រូវបានផ្តល់ឳកាស ធ្វើជាកុមារនាំមុខ
កីឡាករ ។ បន្ទាប់ពីបានចាប់ដៃជាមួយ និមត្តរូបរបស់ខ្លួន Cristiano Ronaldo រួចមក កុមារា
អាយុ ១០ ឆ្នាំនោះ អត់លាងដៃរបស់ខ្លួន ២ ៣ ថ្ងៃ ។
ក្មេងប្រុសនោះមានឈ្មោះថា Harry Mogg ។ ក្នុងបទសំភាសន៍ Harry និយាយថា វាមិនមែន
ជារឿងងាយទេ ដែលមានឳកាសបានចាប់ដៃ ជាមួយតារាល្បី ។ Harry បន្តថា កីឡាករក្នុង
ក្រុម Real Madrid រស់រាយរាក់ទាក់ខ្លាំងណាស់ ។ ដោយសារតែហេតុនេះហើយ ទើបគេគិត
ថាសំរេចចិត្ត មិនលាងដៃ ២ ៣ ថ្ងៃដើម្បីទុកជាអនុស្សាវរីយ៍ ។
មិនត្រឹមតែប៉ុណ្ណោះ មុនការប្រកួត Ronaldo ក៏ត្រូវគេថតបានថា មានកាយវិការរស់រាយ ជាមួយ
កុមារាម្នាក់ទៀតផងដែរ ដោយធ្វើសរសៃរស្មារអោយ ។ លទ្ធផលបញ្ចប់ដោយ Real Madrid ៦
-០ Bournemouth ៕
ដោយ ៖ កុសល
ប្រភព ៖ k14