ព័ត៌មានអន្តរជាតិ ៖ ជារួម ត្រីរស់ មានចំនួនដល់ទៅ ១០,០០០ គីឡូក្រាម ត្រូវបានគេ បូមចេញពី ស្រះ នៅក្នុងឧទ្យានមួយកន្លែង ក្នុងក្រុង Foshan ខេត្ត Guangdong ប្រទេសចិន រួចសម្រេចយក ពួកវាទៅកប់ចោលទាំងរស់ នៅជិតភ្នំមួយកន្លែង ពោលនៅ កន្លែងចាក់សំរាមផ្ទាល់តែម្តង នេះបើ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌ មានក្នុងស្រុកចិន ឆៃណាដេ លី។
ខណៈរងសម្ពាធ នៃការផ្ទុះការតវ៉ាជាខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ ស្តីពីបញ្ហា ត្រី ងាប់ច្រើនពេក នៅក្នុងស្រះ គណៈកម្មការ ចាត់ការទូទៅ នៅក្នុងសួនឧទ្យាន ក៏បានធ្វើសេចក្តី សម្រេច យ៉ាងដូច្នេះ ក្រោយពីការធ្វើការអង្កេត បញ្ជាក់បានថា ចំនួនត្រីច្រើនលើសលប់ខ្លាំងពេក គឺបណ្តាលអោយមានផលអវិជ្ជមាន ចំពោះ ប្រព័ន្ធអេកូឡូស៊ី នៅក្នុងស្រះ ជាលទ្ធផល អ្វីដែលជា ការដោះស្រាយនោះគឹ មានការចាប់ត្រីជាច្រើនម៉ឺនក្បាល រួចយកវាទៅកប់ទាំងរស់ ។
ក៏ប៉ុន្តែ ក្រុមបុគ្គលិក សារភាព អោយដឹងថា ពួកគេមិនទាន់បានធ្វើការពិសោធន៍ បែបវិទ្យាសាស្រ្ត ណាមួយនៅឡើយទេ ។ យ៉ាងណាមិញ យោង តាមការអះអាង អោយដឹងពីអ្នកជំនាញ បញ្ជាក់ បានថា ត្រីទាំងនោះ ពិតជា មិនអាចទទួលទាន បាននោះទេ ខណៈវាបានរស់នៅក្នុងលក្ខខ័ណ្ឌ ទឹកស្រះមួយ មិនប្រកបទៅតាមលក្ខណៈ ស្តង់ដារ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី