CamNews

អវកាសយានិកចិន៣នាក់ បានត្រឡប់មកកាន់ ផែនដី

អវកាសយានិកទាំងបីនាក់របស់ចិន ក្នុងនោះមានស្ដ្រីម្នាក់ ទើបបានត្រឡប់មកកាន់ផែនដី
ដោយយានអវកាស Shenzhou 9 បន្ទាប់ពីបានបំពេញបេសកកម្មតភ្ជាប់យានអវកាសទាំងពីរ
ដោយដៃជាលើកដំបូងរបស់ខ្លួននៅលើគន្លងតារាវិថី។

ការវិលត្រឡប់របស់អវកាសយានិកចិនទាំងបីនាក់នេះ បានចុះនៅលើតំបន់ដាច់ស្រយាលមួយ
នៅភាគខាងជើងប្រទេសចិន។

បន្ទប់ដែលត្រូវត្រឡប់មកវិញរបស់ Shenzhou 9 ដែលបានចេញដំណើរទៅកាន់អវកាសកាលពី
ថ្ងៃទី ១៦មិថុនាកន្លងទៅ បានចុះមកដល់ផែនដី នៅវេលាម៉ោងប្រហែលជា ១០ព្រឹក ក្រោយពីការ
បន្ថយល្បឿនដោយការបើកឆ័ត្រធំមួយ។

មុននេះ អវកាសយានិកទាំងបីរូបនេះ បានធ្វើការតភ្ជាប់ដោយដៃ រវាងយាន Shenzhou 9 និង
Heavenly Palace 1 ជាលើកដំបូងរបស់ចិន។ នេះគឺជាបច្ចេកទេសពិបាក និងមានសារសំខាន់
ក្នុងដំណើររការនៃការបង្កើតស្ថានិយអាវកាសមួយ ដែលក្រុងប៉េកាំងមានគម្រោងនឹងបង្កើត
ឡើង នៅឆ្នាំ ២០២០។

បច្ចេកទេស តភ្ជាប់ដោយដៃនេះ ត្រូវ​បានរុស្ស៊ី និងអាមេរិកធ្វើឡើងតាំងពីទសវត្សទី ៦០។ បច្ចេក
ទេសនេះ មានការលំបាក់ខ្លាំង ដោយសារតែ ពួកគេត្រូវតភ្ជាប់យានអវកាសពីរនៅក្នុងលំហអាកាស
ដែលយានអវកាស កំពុងហោះហើរក្នុងល្បឿនរាប់ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមិនអោយ
យានទាំងពីរ មានការប៉ះទង្គិចគ្នា។

បេសកកម្មតភ្ជាប់យានអវកាសទាំងពីរនេះ គឺជាបេសកកម្មអវកាសមានមនុស្សបើកបរ លើកទីបួន
របស់ប្រទេសចិន៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: telescope science china space