កាលពីប៉ុន្មានថ្ងៃកន្លងមកនេះតម្លៃប្រេងសាំងនៅរាជធានីភ្នំពេញកំពុងតែឡើងថ្លៃទៀតហើយ។
ក្នុងនោះតម្លៃសាំងធម្មតាបានឡើងដល់ ៥៤៥០៛ ដែលត្រូវគិតប្រាក់ ៥៥០០៛ ក្នុងមួយលីត ខណៈ
ដែលសាំងស៊ូពែរ បានឡើងដល់ ៥៦៥០៛ ដែលត្រូវគិតប្រាក់ ៥៧០០៛ ក្នុងមួយលីត។
ជាមួយគ្នានេះដែរគេសង្កេតឃើញថាការតម្លើងថ្លៃសាំងវាបានក្លាយជារឿងធម្មតាសម្រាប់ប្រជា
ពលរដ្ឋភាគច្រើនដែលរស់នៅក្នុងរាជធានីភ្នំពេញទៅហើយ ព្រោះមើលទៅដូចជាមិនមានវិធីណា
ដែលអាចដោះស្រាយបញ្ហានេះបាននោះទេ ខណៈដែលតម្លៃប្រេងនៅលើទីផ្សារពិភពលោក
កំពុងឡើងថ្លៃ។
គួររំលឹកផងដែរថាកាលពីប៉ុន្មានខែមុន តម្លៃប្រេងសាំងនៅតាមស្ថានីយប្រេងសឹងតែទាំងអស់
នៅក្នុងរាជធានីភ្នំពេញបានឡើងថ្លៃដល់ទៅ ៦០០០៛ ជាងនៅក្នុងចំណុះមួយលីត ចំពោះសាំង
ស៊ូពែរហើយស្របពេលនៅផងដែរគេក៏ឃើញមានការធ្វើបាតុកម្ម តវ៉ាចំពោះតម្លៃសាំងផងដែរ
រហូតដល់តម្លៃសាំងបានចុះមកនៅត្រឹម ៥០០០៛ នៅក្នុងមួយលីតសម្រាប់សាំងធម្មតា នៅ
ក្រោយពេលប្រជុំអាស៊ាន។
មកដល់ពេលនេះតម្លៃសាំងគឺកំពុងតែឡើងជាលំដាប់សារជាថ្មី ដែលវាបានក្លាយជាបញ្ហាមួយ
សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋសព្វថ្ងៃ។ វិបត្តថ្លៃសាំងនៅពេលថ្មីៗនេះបានឡើងថ្លៃស្ទើរ
តែគ្រប់ប្រទេសនៅអាស៊ីអាគ្នេយ៍ មិនថាកម្ពុជា ថៃ ឬវៀតណាម នោះទេតែអ្វីដែលយើងសង្កេត
ឃើញថាមិនប្រក្រតីនោះគឺតម្លៃសាំងនៅប្រទេសថៃ ថ្ងៃនេះគឺមានតម្លៃពី ៣៨ ទៅ ៣៩ បាត គឺ
សម្រាប់សាំងស៊ូពែរប្រៀបធៀបមកតម្លៃសាំងនៅក្នុងរាជធានីភ្នំពេញគឺវាខុសគ្នាឆ្ងាយ៕
ដោយ៖ ម៉ូកា
រូបភាព៖ ហ៊ៅស៊ីង