CamNews

ភាពយន្ត 

Superhero ថ្មីមួយទៀត ត្រូវបានគេបង្ហាញមុខ ជាលើកដំបូង នៅក្នុងសកម្មភាពថតរឿង “ Flash “

ប៉ុន្មានឆ្នាំ ចុងក្រោយនេះ មានការយក រឿងចាស់ឬ តួចាស់មក ថតសារថ្មីជាច្រើន ហើយទទួល​បាន ការគាំទ្រ ខ្លាំងណាស់ ។ ក្នុងនោះមាន ដូចជា Spiderman និង Avengers របស់ Marvel ហើយ​និង Superman និង Batman ជាដើមរបស់ DC Comic ។

grant gustin flashes into action 01

ថ្មីៗនេះ កំពូលមនុស្សឬ Superhero ម្នាក់ទៀត បានបង្ហាញមុខ ទៀតហើយដែល កំពូលមនុស្ស​ម្នាក់ នេះចេញពី គំនូជីវចលរបស់ DC Comic ហើយនឹងថត ដោយក្រុមហ៊ុន Warner Bros ។ កំពូល​មនុស្ស ម្នាក់នេះមាន ឈ្មោះថា “ Flash “ គឺជាមនុស្សល្បីម្នាក់ ដែលមានសមត្ថភាព ក្នុងការធ្វើ​សកម្មភាព អ្វីៗ បានលឿន ដូចល្បឿននៃ ពន្លឺអញ្ចឹង ។ Flash ត្រូវបានសំដែងដោយ Grant Gustin ដែលការសំដែង បានកំពុងចាប់ផ្តើម ថតជាបណ្តើរហើយ ។ រូបថតខាងក្រោម ទាំងប៉ុន្មាននេះ ថតចេញមក ពីឈុតសំដែង ខ្លះៗរបស់ Flash នៅទីក្រុង Vancouver ប្រទេស កាណាដា ។

grant gustin flashes into action 04

យើងមិនទាន់ដឹង អំពីសាច់រឿង “Flash” នេះច្បាស់ឡើយ តែវីរបុរស Flash នេះល្បីមិនចាញ់ Superman និង Batman ប៉ុន្មានឡើយ ។ “ Flash “ ត្រូវបានគេ រំពឹងទុកថា នឹងស្វាគមន៍ ទស្សនិកជ​ននៅ ឆ្នាំ ២០១៦ ៕

grant gustin flashes into action 03

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ justjared


Tags: star movie flash dc comic grant gustin